ភ្នំពេញ ៖ ប្រវត្តិរបស់ជនម្នាក់នេះក៏ធ្លាប់ធ្វើជាអ្នកដែលញុះញង់ប្រជាជន ដែលនៅក្រៅប្រទេសដូចជា នៅជប៉ុនឬក៏កូរ៉េជាដើម ឲ្យធ្វើបាតុកម្មប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជាដែរ។ ហើយមកដល់ពេលឥឡូវនេះ ជនម្នាក់នេះក៏នៅតែធ្វើជាមេញុះញង់បំផុសបំផុល ដើម្បីឲ្យប្រជាជនខ្មែរធ្វើបាតុកម្មជាមួយនឹងរដ្ឋាភិបាលប្រឆាំងនឹងគម្រោង CLV ។
បើតាមសារសំឡេងបែកធ្លាយនៅក្នុងគ្រុបទេលេក្រាមបុគ្គលហៃ វណ្ណាម្នាក់នេះ គឺបំផុសបំផុលឲ្យប្រជាជនខ្មែរទៅធ្វើបាតុកម្មនៅក្នុងថ្ងៃទី 18 ជាមួយនឹងសម្ដីដែលគ្មានចំណេះដឹង ព្រមទាំងគ្មានការគិតពិចារណា អំពីផលប៉ះពាល់ចំពោះប្រជាជនទូទាំងប្រទេសឡើយ។ ដូច្នេះក្នុងនាមយើងជាប្រជាជនខ្មែរយើង ត្រូវតែគិតពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ មុននឹងជឿពាក្យសម្ដីរបស់ជនញុះញង់ម្នាក់នេះ។ ព្រោះជននេះគឺគ្មានអ្វីក្រៅពីចង់ឲ្យប្រជាជនខ្មែរ ជួបនូវភាពអសន្តិសុខឡើយ។
គួរបញ្ជាក់ផងដែរថា កាលពីកិច្ចប្រជុំកំពូលពិសេសរបស់ជប៉ុន- អាស៊ានកាលពីថ្ងៃអាទិត្យទី 17 ខែធ្នូឆ្នាំ 2023 កន្លងទៅនេះ បុគ្គលម្នាក់នេះ ក៏បានចូលរួមញុះញង់ និងបំផុសបំផុលឲ្យមានការធ្វើបាតុកម្ម នៅក្នុងប្រទេសជប៉ុនដែរ ដើម្បីប្រឆាំងនឹងនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ការធ្វើនេះគឺបញ្ជាក់ឲ្យដឹងថាបុគ្គលម្នាក់នេះ គឺគ្មានចេះអីទេក្រៅពីញុះញង់ប្រជាជនខ្មែរ ជនជាតិខ្មែរឲ្យស្អប់រាជរដ្ឋាភិបាលស្របច្បាប់។
បើតាមព័ត៌មានបច្ចុប្បន្ន គឺបានឲ្យដឹងថាបុគ្គលហៃ វណ្ណានេះ គឺកំពុងតែមមាញឹកនៅក្នុងការញុះញង់ ទៅដល់ប្រជាពលរដ្ឋខ្មែរយ៉ាងខ្លាំង នៅក្នុងគ្រុបតេឡេក្រាម ដើម្បីឲ្យពួកគេចូលរួមធ្វើបាតុកម្មនៅក្នុងថ្ងៃទី 18 ប៉ុន្តែការញុះញង់របស់គេហាក់បីដូចជា មិនទទួលបានផលល្អឡើយ ព្រោះតែប្រជាពលរដ្ឋខ្មែរដឹងពីអ្វីដែលបុគ្គលរូបនេះ ក៏ចង់ធ្វើគឺធ្វើឲ្យប្រទេសមានអសន្តិសុខ មានការប្រទូសរាយនិងកើតឡើង ដូច្នេះគឺគេមិននឹងទៅធ្វើបាតុកម្ម ជាមួយនឹងបុគ្គលនេះ ហើយបើតាមព័ត៌មានគឺបានបញ្ជាក់ឲ្យដឹងថា បុគ្គលហើយវណ្ណានេះ គឺជាអតីតសកម្មជនគណបក្សប្រឆាំងផ្កាប់មុខមួយរូប ដែលគេប្រឆាំងទៅលើរាជរដ្ឋាភិបាល យើងច្រើនឆ្នាំមកហើយហើយបច្ចុប្បន្ននេះ គឺគឺមិននៅក្នុងប្រទេសកម្ពុជាទេ គេនៅក្រៅប្រទេសអញ្ចឹងបើសិនជាមានបញ្ហា សម្រាប់បងប្អូនដែលគាត់ទៅធ្វើបាតុកម្មគេ នឹងមិនចេញមុខនៅក្នុងការទទួលខុសត្រូវទេ គេបានត្រឹមតែធ្វើការអំពាវនាវញុះញង់។
ចុងក្រោយសូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ សូមកុំស្ដាប់តាមការញុះញង់របស់បុគ្គលហៃ វណ្ណានេះ ឲ្យសោះព្រោះថាបុគ្គលហៃ វណ្ណានេះ គឺពិតជាមិនមានបំណងល្អឡើយ នៅក្នុងប្រទេសកម្ពុជា យើងហើយព្រមទាំងមានប្រទេសមហាអំណាច នៅពីក្រោយទៀត សម្រាប់ញុះញង់ឲ្យគេធ្វើនូវរឿងរ៉ាវអសន្តិសុខនៅក្នុងប្រទេសបែបនេះ៕






