Monday, May 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន​ម្នាក់​ដែល​ជាអ្នកញុះញង់ឲ្យមានការចូលរួមបាតុកម្ម​ប្រឆាំង​រាជរដ្ឋាភិបាល​កម្ពុជា​ រឿងគម្រោងអភិវឌ្ឍន៍តំបន់​ត្រីកោណ​CLV​-DTA ត្រូវបានឃាត់ខ្លួននិងបញ្ជូនទៅ​ពន្ធនាគារ​ខេត្ត​កំពង់​ស្ពឺ​

ខេត្ដកំពង់ស្ពឺ​៖​ យុវជន​ម្នាក់​ដែល​មានបណ្ដាញហ្វេសប៊ុកឈ្មោះ​ ដា​ សុវណ្ណ​មករា​ (​កូន​ទារក)​ ជាសិស្ស​សាលា​មួយក្នុងខេត្ត​កំពង់​ស្ពឺ​ ថ្នាក់​ទី១២​ បានអំពាវនាវ​អោយយុវជននិងអ្នកចូលរួម​គាំទ្រ​បាតុកម្ម​ប្រឆាំង​ផ្ដួ​លរំលំ​រាជរដ្ឋាភិបាល​កម្ពុ​ជា​ និងទាមទារអោយរាជរដ្ឋា​ភិ​បាលលុបគម្រោងអភិវឌ្ឍន៍រួមគ្នានៅតំបន់ត្រីកោណ​ CLV -DTA និងបានញុះញង់​ជឿតាជនជ្រុលនិយម​ដែលជាមេក្លោងជនក្បត់ជាតិ៣​ជំ​នាន់​ អោយត្រៀមចូលរួមបាតុកម្មនៅថៃ្ងទី18.08.​202​4ខាងមុខ​នេះ។

យុវជន​ដែលញុះញង់ឲ្យមានការចូលរួមបាតុកមមមាន​ឈ្មោះ​ ធឹម​ មករា​ បានទទួល​ស្គាល់​ថា​ ខ្លួនពិតជាបានធ្វើសកមមភាពគៀងគរនិងញុះញង់អោយមានការត​វ៉ាប្រឆាំងជាមួយរាជរដ្ឋាភិបាលកម្ពុជាឲ្យមានផ្លា​ស់ប្ដូរពិតប្រាកដមែនដោយយកតាមយុវជននៅក្រៅ​ប្រទេស​ បច្ចុប្បន្ន​សមត្ថកិច្ច​បានដំណើរការ​កសាងសំ​ណុំរឿង​បញ្ជូនទៅ​អ​យ្យការ​ធ្វើ​ការចោទប្រកាន់​ ពីប​ទ​រួម​គំនិត​ក្បត់​ ដែលត្រូវបានឃុំខ្លួនដាក់ពន្ធនាគារ​ ។

សំណូមពរ​ដល់បងប្អូនផ្សេងទៀតសុំពិចារណាកុំជឿលើការឃោសនា​ញុះញង់​ពីក្រុមជ្រុលនិយមមួយក្ដាប់តូច​ និងជនក្បត់ជា​តិ​ ៣​ ជំនាន់​ ​និងបក្ខពួក​ក្នុងការប្រ​ឆាំងជាតិសាសន៍ខ្លួនឯង​ និងរាជរដ្ឋាភិបាល​ដែលប្រសូត្រចេញពីបោះឆ្នោតដោយឆន្ទៈ​ពលរដ្ឋ​ជាងមួយប្រ​ទេស៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

×