Sunday, May 24, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយឧត្តមសេនីយ៍ សៅ សុខា អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាសន្តិភាពទាំងអស់គ្នា ព្រោះថា ប្រទេសយើងធ្លាប់បានឆ្លងកាត់រួចទៅហើយ ក្នុងការបែកបាក់ជាតិ ការលាបពណ៍គ្នា រងទុក្ខលំបាក

ខេត្តកំពង់ឆ្នាំង ៖ នាយឧត្តមសេនីយ៍ សៅ សុខា អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាសន្តិភាព ព្រោះថា ប្រទេសយើងធ្លាប់បានឆ្លងកាត់រួចទៅហើយ ក្នុងការបែកបាក់ជាតិ ការលាបពណ៍គ្នា រងទុក្ខលំបាកយ៉ាងច្រើនរបបមកហើយ ទម្រាំនិងទទួលបានសន្តិភាពដូចសព្វថ្ងៃ។

កម្លាំងកងរាជអាវុធហត្ថ ធ្វើលំហាត់ហ្វឹកហ្វឺនជាប្រចាំ រួមទាំងក្បួនបង្រ្កាបបាតុកម្ម សម្រាប់អនុវត្តបទបញ្ជានានា ក៌ដូចជាបង្ក្រាបការធ្វើបាតុកម្មហិង្សា ឬកុបកម្ម ដោយអំពើខុសច្បាប់ណាមួយ ដែលបង្កអោយមានការចលចលក្នុងសង្គម បំផ្លាញសុខសន្តិភាព របស់ព្រះរាជាណាចក្រកម្ពុជា និងការរស់នៅរបស់ប្រជាពលរដ្ឋ ដើម្បីធានាបាននៅការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព។ ការហ្វឹកហ្វឺននេះត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ក្រោមការត្រួតពិនិត្យផ្ទាល់ដោយ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថផ្ទៃប្រទេស នាមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
​ក្នុងឪកាសនេះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បានធ្វើការណែនាំ ដល់កម្លាំងកងរាជអាវុធហត្ថទាំងអស់ ត្រូវយកចិត្តទុកដាក់ធ្វើការហ្វឹកហាត់ អោយអស់ពីកម្លាំងកាយចិត្ត ដើម្បីទទួលបាននូវជំនាញពិតប្រាកដ ក្នុងការចូលរួមថែរក្សានូវសន្តិភាពដ៏កម្រ រក្សាសុខសណ្តាប់ធ្នាប់ ពង្រឹកការអនុវត្តច្បាប់ ការពារទ្រព្យសម្បត្តិស្របច្បាប់របស់ប្រទេស ការពារបូរណភាពទឹកដី ជូនប្រទេសជាតិ និងប្រជាពលរដ្ឋ ដែលជាតួនាទីរបស់កងរាជអាវុធហត្ថ។

ឯកឧត្តមនាយឧត្តមសេនីយ៍ ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាសន្តិភាពទាំងអស់គ្នា ព្រោះថា ប្រទេសយើងធ្លាប់បានឆ្លងកាត់រួចទៅហើយ ក្នុងការបែកបាក់ជាតិ ការលាបពណ៍គ្នា រងទុក្ខលំបាកយ៉ាងច្រើនរបបមកហើយ ទម្រាំនិងទទួលបានសន្តិភាពដូចសព្វថ្ងៃ ក្រោមនយោបាយឈ្នះឈ្នះ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានព្រឹទ្ធសភានាពេលបច្ចុប្បន្ន ដោយមានការចូលរួមគ្រប់មជ្ឈដ្ឋានទាំងអស់ ទើបទទួលបានសន្តិភាពដូចសព្វថ្ងៃនេះ។

ឯកឧត្តម បានណែនាំអោយកងកម្លាំងដែលកំពុងហ្វឹកហាត់ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ត្រូវចូលរួមថែរក្សា នូវឧបករណ៍សំភារៈ ទ្រព្យសម្បត្តិនៅក្នុងអង្គភាពរបស់ខ្លួន ដើម្បីទុកសម្រាប់​ប្រើប្រាស់អោយបានយូរអង្វែង៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×