Sunday, May 24, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ.ជ.ប ច្រានចោលចំពោះការចោទប្រកាន់ និងបំភ្លៃតាមបណ្តាញសង្គមមួយចំនួនដែលថា ខ្លួនបានតែងតាំងអតីតជនជាតិវៀតណាមម្នាក់ជាទីប្រឹក្សា ហើយស្នើឱ្យមានវិធានការតាមផ្លូវច្បាប់

រាជធានីភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប នៅ ថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២៤ បានច្រានចោលការចោទប្រកាន់ថា គ.ជ.ប មានទីប្រឹក្សាជាអតីតជនជាតិវៀតណាម។

នៅប៉ុន្មានម៉ោងមុននេះ មានគណនី Facebook មួយឈ្មោះ “អវតា ស” បានផ្សព្វផ្សាយ ប្រឌិតរឿងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានឈ្មោះ ជិន សារិន អតីតជន ជាតិវៀតណាម ជាទីប្រឹក្សា គ.ជ.ប ។ អគ្គលេខាធិការដ្ឋាននៃ គ.ជ.ប សូមច្រានចោលទាំងស្រុង ចំពោះការចុះផ្សាយរបស់គណនី Facebook នេះ ដែលថា ឈ្មោះ ជិន សារិន ជាអតីតជនជាតិ វៀតណាម កើតនៅថ្ងៃទី០១ ខែមករា ឆ្នាំ១៩៦៤ កំពុងធ្វើការជាទីប្រឹក្សានៅ គ.ជ.ប។

សូមជម្រាបថា បច្ចុប្បន្ននៅ គ.ជ.ប មានមន្ត្រីមួយរូប ឈ្មោះ ជិន សារិន ដែលគាត់បានចូល បម្រើការងារតាំងពីឆ្នាំ១៩៩៨ និងកើតនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ១៩៥៣។ ការចុះផ្សាយរបស់ គណនី Facebook ឈ្មោះ “អវតា ស” ជាព័ត៌មានមិនពិត ដែលមានចេតនាអាក្រក់ ពិសពុល និងជាការបរិហារកេរ្តិ៍ ចោទប្រកាន់មកលើស្ថាប័ន គ.ជ.ប ដែលអាចនាំឱ្យមានការភាន់ច្រឡំ និង បាត់ទំនុកចិត្តលើការបោះឆ្នោត។
គ.ជ.ប. សូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការចុះផ្សាយនេះ និងស្នើសុំអាជ្ញាធរមាន សមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីការពារមុខមាត់ កិត្តិយស និងសេចក្តី ថ្លៃថ្នូររបស់ គ.ជ.ប។

គ.ជ.ប សូមធានាអះអាងថា តាំងពីឆ្នាំ១៩៩៨មក គ.ជ.ប បានរៀបចំការបោះឆ្នោតសរុប ចំនួន ១៩ លើក យ៉ាងទៀងទាត់ ទៅតាមអាណត្តិ និងតាមច្បាប់ ដោយស្មារតីករាជ្យ អព្យាក្រហិត សច្ចៈ យុត្តិធម៌ និងតម្លាភាព ដូចមានចែងក្នុងបាវចនារបស់ខ្លួន៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×