Monday, May 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេបញ្ជាការកងពលតូចលេខ៧០ អញ្ជើញត្រួតពិនិត្យកម្លាំងអន្តរាគមន៍ និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗជូនដល់ នាយទាហាន នាយទាហានរង និងពលទាហាន

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហែម ថា មេបញ្ជាការកងពលតូចលេខ៧០ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញត្រួតពិនិត្យកម្លាំងអន្តរាគមន៍ និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗជូនដល់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ និងបានដាក់បទបញ្ជាដល់ថ្នាក់ដឹកនាំគ្រប់អង្គភាព ការិយាល័យចំណុះត្រូវត្រៀមកងកម្លាំង និងមធ្យោបាយចាំបាច់ ដើម្បីរងចាំអនុវត្តរាល់បទបញ្ជាឱ្យបានមួយរយភាគរយ​ និង​មាន​ប្រសិទ្ធភាព​ ដែលថ្នាក់លើប្រគល់ជូន។

នៅក្នុងឱកាសនោះដែរ លោកមេបញ្ជាការកងពល បានបញ្ជាក់យ៉ាងច្បាស់ថា៖ យើងទាំងអស់គ្នាជាកងកម្លាំងនៃកងយោធពលខេមរភូមិន្ទ ជាកម្លាំងដ៏រឹងមាំរបស់រាជរដ្ឋាភិបាលដាច់ខាតត្រូវមានភក្ដីភាពចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ មានតួនាទី និងភារកិច្ចការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារសុខសុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋជាពិសេសការពារ សន្តិភាព ឱ្យបានដាច់ខាតទោះបីត្រូវលះបង់អាយុជីវិតក៏ដោយ និងត្រូវកម្ទេចឱ្យអស់នូវក្រុមជ្រុលនិយមក្បត់ជាតិ ដែលមានបំណងចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×