បើតាមការបញ្ជាក់របស់លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ គិតត្រឹមរសៀលថ្ងៃទី១៦សីហានេះ កម្លាំងសមត្ថកិច្ចខ្មែរបានចាប់ឃាត់ខ្លួនមនុស្ស ១៤នាក់ ពាក់ព័ន្ធនឹងចលនាបាតុកម្មប្រឆាំងគម្រោងអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា ឡាវ វៀតណាម (CLV-DTA)។ តែលោកឆាយ គឹមខឿន មិនអាចបញ្ជាក់ឱ្យដឹងអំពីសមាសភាពជនដែលត្រូវចាប់ខ្លួននោះនៅឡើយទេ ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី



