Monday, May 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលរាជធានីភ្នំពេញ គាំទ្រលើរាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA និងប្រឆាំងដាច់ខាតចំពោះក្រុមជ្រុលនិយម

ភ្នំពេញ ៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ នារសៀលថ្ងៃទី១៦សីហាឆ្នាំ២០២៤នេះ បានជួបជុំគ្នានៅក្នុងបរិវេណសាលារាជធានីភ្នំពេញ ដើម្បីបង្ហាញសារគាំទ្រ លើរាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA និងប្រឆាំងដាច់ខាត ចំពោះក្រុមជ្រុលនិយម ដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

ក្នុងពិធីនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលរាជធានីភ្នំពេញ បានស្រែកព្រមៗគ្នាថា៖«យើងខ្ញុំទាំងអស់គ្នា មន្ត្រីរាជការនៃរដ្ឋបាលរាជធានីភ្នំពេញ ជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA និងប្រឆាំងដាច់ខាត ចំពោះក្រុមជ្រុលនិយមដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

គួរបញ្ជាក់ថា៖ ក្រុមអគតិ និងពួកជ្រុលនិយម គ្រោងនឹងរៀបចំធ្វើបាតុកម្ម ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នាថ្ងៃទី១៨សីហាខាងមុខនេះ។ ចំពោះ គម្រោងរបស់ក្រុមជ្រុលនិយមនិងក្រុមអគិតិនេះ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានត្រៀមកម្លាំងរួចជាស្រេចហើយ គឺមិនអោយកើតមានចលនាជ្រុលនិយមនេះកើតមានជាដាច់ខាត ដោយធានាថា កិច្ចការពារសន្តិសុខ សុវត្ថិភាព និងការរក្សាស្ថេរភាពនយោបាយ គឺត្រូវធានាបាន១០០ភាគរយ៕ រក្សាសិទ្ធដោយ ៖សុទ្ធលី

×