Monday, May 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនក្រុមចោរ ញី ឈ្មោល ៤នាក់ ករណីលួចយ៉ាងសកម្ម ដែលបុរសជាជនសង្ស័យតែងឌុបប្រពន្ធទាំង២នាក់ លួចម៉ូតូ៧ករណី

កណ្តាល ៖ កងកម្លាំងនគរបាលក្រុងតាខ្មៅ បានបើកប្រតិបត្តិការបង្រ្កាបឃាត់ខ្លួនក្រុមចោរ ញី ឈ្មោល ចំនួន៤នាក់ ពាក់ព័ន្ធករណីលួចយ៉ាងសកម្ម ដែលបុរសជាជនសង្ស័យតែងឌុប ប្រពន្ធ ទាំង២នាក់ លួចម៉ូតូ៧ករណី និង លួចកង់១ករណី។

ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានដឹកនាំ លោកវរសេនីយ៍ទោ ហេង សុផាណារិទ្ធ អធិការរងផ្នែកព្រហ្មទណ្ឌ និង កម្លាំងព្រហ្មទណ្ឌ រួមនឹង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពាក់ព័ន្ធ បានបើកការស្រាវជ្រាវឈានដល់បង្ក្រាបឃាត់ខ្លួនជនសង្ស័យ ស្រីប្រុស ចំនួន០៤នាក់ ពាក់ព័ន្ធនឹងករណីអំពើលួច ចំនួន០៧ករណី នៅសង្កាត់កំពង់សំណាញ់០៤ករណី សង្កាត់តាខ្មៅ០៣ករណី ម៉ូតូ០២គ្រឿង កង់១គ្រឿង ក្រុងតាខ្មៅ ខេត្តកណ្តាល។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×