Monday, May 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល មានជំនឿយ៉ាងមុតមាំថា សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) នឹងនៅតែបន្តភាពជាដៃគូការងារដ៏ល្អជាមួយកម្ពុជា នាពេលអនាគតបន្តទៀត

ភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យលោក Asad Yaqub តំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម ពិភាក្សាការងារ និងជម្រាបលា ក្នុងឱកាសដែលលោកនឹងបញ្ចប់បេសកកម្មការងារនៅកម្ពុជា នាពេលឆាប់ៗខាងមុខ នាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ឆ្នាំ២០២៤។

មានប្រសាសន៍លើកឡើងក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ទៅកាន់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ក៏ដូចជាលោក Asad Yaqub ចំពោះកិច្ចសហប្រតិបត្តិយ៉ាងសកម្មកន្លងមក ជុំវិញការប្រឹក្សាផ្នែកហិរញ្ញវត្ថុ និងកិច្ចការពាក់ព័ន្ធនានា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានជំនឿយ៉ាងមុតមាំថា សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) នឹងនៅតែបន្តភាពជាដៃគូការងារដ៏ល្អជាមួយកម្ពុជា នាពេលអនាគតបន្តទៀត៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×