Monday, May 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លាប់នៅនឹងកន្លែងម្នាក់ ករណីផ្ទុះមីនតោន ខណៈពេលដែលជនរងគ្រោះកំពុងបើកបរត្រាក់ទ័រភ្ជួរដី

ខេត្តបាត់ដំបង៖ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៤ វេលាម៉ោង ១៥:៤៥ នាទី មានករណីផ្ទុះមីនតោន នៅលើដីស្រែ ក្នុងភូមិជីប៉ាង ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បណ្ដាលឱ្យបុរសម្នាក់ឈ្មោះ វ៉ាត សាវុន អាយុ ២៣ឆ្នាំ រស់នៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានស្លាប់នៅនឹងកន្លែង ខណៈពេលដែលជនរងគ្រោះកំពុងបើកបរត្រាក់ទ័រភ្ជួរដី។

អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ សូមកុំចូលទៅតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់​លាស់​ និងត្រូវសាកសួរអាជ្ញាធរមូលដ្ឋានមុនចូលតំបន់នោះ និងសូមកុំប៉ះពាល់នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល។

ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានថ្លែងថា “សង្គ្រាមត្រូវបានបញ្ចប់ទាំងស្រុងជាង២៥ឆ្នាំហេីយ​ ប៉ុន្តែឈាមខែ្មរនៅតែហូរដោយសារគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាម ហើយនៅល្ងាចថ្ងៃទី​ ១៥​ ខែសីហា​ ឆ្នាំ​២០២៤នេះ​ មានករណីផ្ទុះគ្រាប់មីនតោនសំណល់សង្គ្រាម​ នៅភូមិជីប៉ាង ឃុំផ្លូវមាស ស្រុករតនមណ្ឌល​ ខេត្តបាត់ដំបង​ បណ្តាលឱ្យអ្នកបើកត្រាក់ទ័រ ស្លាប់នៅនឹងកន្លែងកើតហេតុ និងខូចខាតត្រាក់ទ័រទាំងស្រុង”៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×