Monday, May 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីជំនាញសហការដុតកម្ទេចសាច់បង្កកដែលជាទំនិញហាមឃាត់នាំចូលប្រមាណជាង ២តោន

ភ្នំពេញ ៖ នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ សាខា ក.ប.ប. រាជធានីភ្នំពេញ នៃអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បានចូលរួមសហការជាមួយមន្ត្រីគយ និងរដ្ឋាករ នៃការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់១ នៃនាយកដ្ឋានបង្កានិងបង្ក្រាបបទល្មើសរាជធានីភ្នំពេញ មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងតំណាងម្ចាស់ទំនិញ ដើម្បីធ្វើការដុតកម្ទេចចោលនូវទំនិញហាមឃាត់នាំចូលដែលជា បំណែកសាច់បង្កក ដែលត្រូវបានមន្ត្រីជំនាញឃាត់និងដកហូតពីឃ្លាំងមួយកន្លែងក្នុងរាជធានីភ្នំពេញសរុបចំនួន ២០៥កេស ស្មើនឹង ២ ០៥០គីឡូក្រាម។

បំណែកសាច់បង្កកទាំងនោះរួមមាន៖
-គូទមាន់ ផលិតនៅប្រទេសថៃ ចំនួន៣៧កេស ស្មើនឹង ៣៧០គីឡូក្រាម

  • ចុងស្លាបមាន់បង្កក ផលិតនៅប្រទេសថៃ ចំនួន៣៧កេស ស្មើនឹង ៣៧០គីឡូក្រាម
    -កោះមាន់ ផលិតនៅប្រទេសប្រេស៊ីល ចំនួន ៣៦កេស ស្មើនឹង ៣៦០គីឡូក្រាម
    -ឆ្អឹងមាន់ ផលិតនៅប្រទេសថៃ ចំនួន៨៥កេស ស្មើនឹង ៨៥០គីឡូក្រាម
    -ស្លឹកត្រចៀកជ្រូក ផលិតនៅប្រទេសហូឡង់ ចំនួន១០កេស ស្មើនឹង ១០០គីឡូក្រាម៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី
×