Monday, May 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាលើកឡើងថា ពលរដ្ឋក្រីក្រនិងទទួលសិទ្ធិបានមេធាវីការពារជូន

កំពង់ចាម ៖ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា”អាជ្ញធរមូលដ្ឋាន និងទទួលបាននូវព័ត៌មានលម្អិតអំពីវិជ្ជាជីវៈមេធាវី យន្តការផ្តល់ជំនួយផ្នែកច្បាប់ជូនជនក្រីក្រនិងច្បាប់មូលដ្ឋានសំខាន់នានា
ដើម្បីផ្តល់សេវាដល់ប្រជាពល រដ្ឋ” មានប្រសាសន៍បែបនេះ ដោយធ្វើឡើងនៅសាលសន្និសិទ្ធិសាលាខេត្តកំពង់ចាម នារសៀលថ្ងៃទី១៤សីហាឆ្នាំ ២០២៤ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល និងផ្សព្វផ្សាយអំពីវិជ្ជាជីវៈមេធាវី ច្បាប់មូលដ្ឋានក្នុងវិស័យព្រហ្មទណ្ឌ និងរដ្ឋប្បវេណី ។
នាឱកាសនោះមានវត្តមានឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ថ្នាក់ដឹកនាំ និងអជ្ញាធរក្រុងស្រុកចំនួន ៨២៥ នាក់ ដែលអញ្ជើញចូលរួមពីក្រុងកំពង់ចាម និងស្រុកកំពង់សៀម ក្នុងការបញ្ជ្រាបច្បាប់ដើម្បីផ្សព្វផ្សាយឲ្យបានទូលំទូលាយ។

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា៖ តាមរយៈគម្រោងមេធាវីដល់មូលដ្ឋាននាថ្ងៃនេះ លោក លោកស្រីជាថ្នាក់ដឹកនាំ និងជាអាជ្ញធរមូលដ្ឋាន និងទទួលបាននូវ ព័ត៌មានលម្អិតអំពីវិជ្ជាជីវៈមេធាវី យន្តការផ្តល់ជំនួយផ្នែកច្បាប់ជូនជនក្រីក្រ និងច្បាប់មូលដ្ឋានសំខាន់នានា ដែលនឹងជាធនធានបន្ថែមដល់លោក លោកស្រី ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការបំពេញការងារប្រចាំថ្ងៃ និងផ្តល់សេវាដល់ប្រជាពលរដ្ឋ។ លើសពីនេះក៏ជាការភ្ជាប់ទំនាក់ទំនង ដោយផ្ទាល់រវាងគណៈមេធាវី មេធាវី និងអាជ្ញាធរមូលដ្ឋាន ដើម្បីជួយគ្នាទៅវិញទៅមក និងដើម្បីបង្កើតប្រសិទ្ធភាពក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ តាម រយៈកិច្ចសហការជិតស្និត។ ចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដែលនៅក្នុងមុំទី១នៃស្នូលរបស់យុទ្ធសាស្រ្ត គឺការពង្រឹងប្រសិទ្ធភាពច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដែលនៅក្នុងនោះការផ្តល់ជំនួយផ្នែកច្បាប់ និងផ្សព្វផ្សាយច្បាប់ជា សកម្មភាពអាទិភាពមួយផងដែរ។

ឯកឧត្តមប្រធានមានប្រសាសន៍ឱ្យដឹងថា៖ គោលបំណងនៃគម្រោងមេធាវីដល់មូលដ្ឋាននេះគឺ ១- ផ្សព្វផ្សាយអំពីវិជ្ជាជី់វៈមេធាវី ២-ផ្សព្វផ្សាយអំពីការផ្តល់ជំនួយផ្នែកច្បាប់ដល់ជនក្រីក្រ ៣- បណ្តុះបណ្តាលអំពីច្បាប់មូលដ្ឋាន ដែលចាំបាច់ក្នុងការបំពេញការងារប្រចាំថ្ងៃរបស់ថ្នាក់ដឹកនាំនៅមូលដ្ឋាន រួមមានច្បាប់ក្នុង វិស័យព្រហ្មទណ្ឌ និងរដ្ឋប្បវេណី។
ឯកឧត្តម បានគូសបញ្ជាក់ផងដែរថា៖ ចំពោះការអនុវត្តគម្រោងមេធាវីដល់មូលដ្ឋាននេះ តាមរយៈការស្នើសុំពីគណៈមេធាវី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញលិខិតជម្រាបអភិបាលរាជធានីខេត្តទូទាំងប្រទេស អំពីការគាំទ្ររបស់ក្រសួងមហាផ្ទៃ និងស្នើសុំឱ្យមានកិច្ចសហការជាមួយគណៈមេធាវីក្នុងការអនុវត្តគម្រោងមេធាវីដល់មូលដ្ឋាន។
នាឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម លី ចាន់តុលា ប្រធានគណៈមេធាវី ដែលបានរៀបចំវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់ អំពីច្បាប់មូលដ្ឋានដែលចាំបាច់ក្នុងការបំពេញការងារប្រចាំថ្ងៃរបស់ថ្នាក់ដឹកនាំនៅមូលដ្ឋាន រួមមាន៖ ច្បាប់ជាមូលដ្ឋាន ក្នុងវិស័យរដ្ឋប្បវេណី និងព្រហ្មទណ្ឌ ការផ្សព្វផ្សាយអំពីវិជ្ជាជីវៈមេធាវី និងសេវាការពារក្តីជូនជនក្រីក្រ ដោយមិនយកកម្រៃតាមរយៈគម្រោងមេធាវីដល់មូលដ្ឋាន ជូនដល់មន្ត្រីមូលដ្ឋានដែលពាក់ព័ន្ធ នាពេលនេះ៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី

×