Monday, May 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​ Jetour Cambodia បានផ្តល់ជូនប្រាក់ឧបត្ថម្ភ  សម្រាប់កម្មវិធីពិនិត្យ និងព្យាបាល ត្រចៀក ច្រមុះ បំពង់ក មិនគិតកម្រៃ ជូនសិស្សានុសិស្សក្រីក្រមានពិការភាព ចំនួន ១៨០ នាក់ និងគ្រូមានពិការភាពចំនួន​ ៥០ នាក់​ សរុបចំនួន ២៣០​ នាក់

ភ្នំពេញ កាលពីថ្ងៃ ព្រហស្បត្តិ៏ ទី ១៥ ខែ សីហា ឆ្នាំ ២០២៤ ក្រុមហ៊ុន​ Jetour Cambodia បានចូលរួម ឧបត្ថម្ភថវិកាតាមរយៈ អង្គការហូប កម្ពុជា សម្រាប់កម្មវិធីពិនិត្យ និងព្យាបាល ត្រចៀក ច្រមុះ បំពង់ក មិនគិតកម្រៃ ជូនសិស្សានុសិស្សក្រីក្រមានពិការភាព ចំនួន ១៨០ នាក់ និងគ្រូមានពិការភាពចំនួន​ ៥០ នាក់​ សរុបចំនួន ២៣០​ នាក់ នៅសាលាឡាវ៉ាឡានៃអង្គការសាមគ្គីធម៌ម៉ារីស្ត កម្ពុជា សិ្ថតភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានការចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗ របស់ក្រុមហ៊ុន​ Jetour Cambodia រួមទាំងមានការចូល ជាកេត្តិយស ពីលោកប្រធានអង្គការ និង នាយកសាលា។

ដោយមានចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិករបស់ ក្រុមហ៊ុន Jetour Cambodia ក្នុងកម្មវីធីពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ លើត្រចៀក ច្រមុះ បំពង់ក និងការវាស់គំហើញភ្នែកផងដែរ។ ក្នុងការជួយចូលរួមចំណែកការងារសង្គម ក្នុងការថែទាំសុខភាពរបស់កុមារ និងលោកគ្រូអ្នកគ្រូដែលមានពិការភាពជូនដល់ប្អូនៗក្មួយសិស្សានុសិស្សដែលខ្វះខាតដែលពួកគេជាតំពាំងស្នងឬស្សី សំរាប់ការអភិវឌ្ឍដល់សង្គមជាតិ។  

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Jetour Cambodia ដែលនៅក្រោមដំបូលរបស់ ក្រុមហ៊ុន KNN CAMBODIA ជាសម្ព័ន្ធក្រុមហ៊ុនដែលមាននូវគុណសម្បត្តិជាច្រើន ដូចជាភាពខ្លាំងក្នុងការផ្តល់សេវាពេលលក់ សេវាជួសជុលថែទាំ និងធានាក្រោយលក់ ជាពិសេសក្រុមហ៊ុននេះ មានបទពិសោធ៍ជាង២០ឆ្នាំលើការចែកចាយផ្តាច់មុខម៉ាកល្បីៗពី កូរ៉េ ជប៉ុន និងអ៊ីរ៉ុប លើវិស័យគ្រឿងចក្រ និងរថយន្តធន់ធ្ងន់ អចលនទ្រព្យ និងផ្សារសហគមន៍។

×