Monday, May 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ លោក Masahiko Metoki អគ្គនាយកនៃសហភាពប្រៃសណីយ៍សកល ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ

រាជធានីភ្នំពេញ ៖ រសៀលថ្ងៃព្រហស្បតិ៍ ទី១៥ សីហា ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា អនុញ្ញាតឱ្យ លោក Masahiko Metoki អគ្គនាយកនៃសហភាពប្រៃសណីយ៍សកល (UPU) ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។

(UPU) គឺជាទីភ្នាក់ងារឯកទេសរបស់អង្គការសហប្រជាជាតិដែលសម្របសម្រួលប្រៃសណីយ៍ជាសកល។ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨៧៤ (UPU) គឺជាអង្គការអន្តរជាតិចំណាស់ជាងគេទីពីរទូទាំងពិភពលោក ដែលមានប្រទេសចំនួន ១៩២ ជាសមាជិក។ បេសកកម្មរបស់ UPU គឺដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពនៃសេវាកម្មប្រៃសណីយ៍សកលប្រកបដោយប្រសិទ្ធភាព គុណភាព និងតម្លៃសមរម្យ ដើម្បីជួយសម្រួលដល់ការទំនាក់ទំនងរវាងមនុស្ស ជុំវិញពិភពលោក៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×