Monday, May 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចធិបតី សម្រេចផ្ដល់ថាប្លេត ៩០០គ្រឿង ដល់ក្រសួងផែនការ សម្រាប់ការប្រើប្រាស់បង្កើនប្រសិទ្ធភាពនិងប្រសិទ្ធផលការងារក្នុងវិស័យស្ថិតិ ការធ្វើជំរឿននិងអង្កេត

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ អមដោយសហការី នៃក្រសួងផែនការ អញ្ជើញចូលរួមក្នុងពិធីប្រគល់និងទទួលឧបករណ៍ថាប្លេត ចំនួន៩០០គ្រឿង នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ពិធីប្រគល់និងទទួលថាប្លេតនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ និង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

សូមគូសបញ្ជាក់ថា ថាប្លេតចំនួន៩០០គ្រឿង ត្រូវបានក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រគល់ជូនមកក្រសួងផែនការ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបម្រើជាគុណប្រយោជន៍ក្នុងការធ្វើជំរឿននិងអង្កេតនានា ដែលរៀបចំដោយក្រសួងផែនការ។ ក្នុងបរិបទនៃសកលភាវូបនីយកម្ម និងការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលបានចាត់ទុក “បច្ចេកវិទ្យា” ជាអាទិភាពគន្លឹះថ្មីមួយ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ ក្រសួងផែនការដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលលើវិស័យផែនការ ស្ថិតិ និងប្រជាជននិងអភិវឌ្ឍន៍ មានគោលដៅប្រែក្លាយរបៀបនៃការធ្វើជំរឿន និងអង្កេត តាមរយៈកម្រងសំណួរដោយប្រើក្រដាស់ ការបញ្ចូលនិងវិភាគទិន្នន័យបែបប្រពៃណី មកប្រើឧបករណ៍បច្ចេកវិទ្យាព័ត៌មាន រួមមានថាប្លេតជំនួសវិញ។ ពិធីនាឱកាសនេះ ជាថ្មីម្ដងទៀត បាទបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ស្ថិតិជាតិ និងជំរុញការកសាងមូលដ្ឋានទិន្នន័យប្រកបដោយបរិយាបន្ន។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ដែលបានសម្រេចផ្ដល់ឧបករណ៍ថាប្លេត ចំនួន៩០០គ្រឿង ដល់ក្រសួងផែនការ សម្រាប់ការប្រើប្រាស់បង្កើនប្រសិទ្ធភាពនិងប្រសិទ្ធផលការងារក្នុងវិស័យស្ថិតិ ការធ្វើជំរឿននិងអង្កេត ដែលជាត្រីវិស័យសម្រាប់ការកសាងផែនការ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិនានា។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងនូវការអរគុណជាអនេកចំពោះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ព្រមទាំងសហការី ដែលបានសម្របសម្រួលធ្វើការបញ្ជាទិញឧបករណ៍ដ៏មានសារៈសំខាន់នេះ និងប្រារព្ធពិធីប្រគល់និងទទួលដ៏ឱឡារិកនាឱកាសនេះ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×