Monday, May 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិទ្យាល័យ សម្ដេចតេជោ ហ៊ុន សែន សួង ដណ្ដើមបានជ័យលាភីលេខ១សម្រាប់ខេត្តត្បូងឃ្មុំ ក្នុងការប្រកួតប្រជែងស្នាដៃ ខួបលើកទី២៥ ទិវាអន្តរជាតិសម្រាប់យុវជន

ខេត្តត្បូងឃ្មុំ : លោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួប លើកទី២៥ ទិវាអន្តរជាតិសម្រាប់យុវជន ១២ សីហា និង ការតាំងពិព័រណ៍ STEM និងស្នាដៃសិស្សមកពីវិទ្យាល័យរដ្ឋ និងឯកជន សាកលវិទ្យាល័យ សាលាបណ្ដុះបណ្ដាលទាំង១៨ ទូទាំងខេត្តត្បូងឃ្មុំ ដោយធ្វើឡើងកាលពីថ្ងៃទី ១២ សីហា ឆ្នាំ២០២៤ បង្ហាញពីទេពកោសល្យ និងការច្នៃប្រឌិតនៅតាមសាលានីមួយៗ ដែលបានចូលរួម ហើយនឹងអាចជ្រើសរើសយកទៅប្រកួតនៅតាមខេត្តផ្សេងទៀតផ។

ពិធីនេះ ធ្វើឡើងនៅបរិវេណសាលាវិទ្យាល័យ ហ៊ុន សែន សួង ស្ថិតនៅក្រុងសួង ខេត្តត្បូងឃ្មុំ ក្នុងគោលបំណងយកជ័យលាភីសម្រាប់អ្នកដែលមានស្នាដៃល្អជាងគេ។

លោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងឱ្យដឹងថា ទិវាអន្តរជាតិសម្រាប់យុវជន យើងចាប់ប្រារព្ធឡើងតាំងពីឆ្នាំ១៩៩៩ នៅពេលដែលមហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តអនុសាសន៍ដោយសន្និសីទពិភពលោក របស់រដ្ឋមន្ត្រីយុវជន ដើម្បីប្រកាសនៅថ្ងៃ១២សីហានេះ ថា ជាទិវាអន្តរជាតិសម្រាប់យុវជន កាលបរិច្ឆេទនេះ គឺជាការរំលឹកដ៏មានអានុភាពចំពោះតួនាទីដ៏សំខាន់របស់យុវជនក្នុងការបង្កើតអនាគតប្រកបដោយចីរភាព។ នៅឆ្នាំ២០២៤នេះ ប្រធានបទ គឺ “គន្លងផ្លូវផ្នែកឌីជីថលរបស់យុវជនសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព” ដោយផ្តោតលើវិធីសាស្ត្រដែលមនុស្សវ័យក្មេងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញវឌ្ឍនភាពឆ្ពោះទៅរកការសម្រេបាន SDGs ។

លោកអភិបាល បន្តថា ខេត្តត្បូងឃ្មុំយើង រៀបចំប្រារព្ធខួបលើកទី២៥ ទិវាអន្តរជាតិសម្រាប់យុវជន មិនត្រឹមតែសម្រាប់បង្ហាញ នូវការយកចិត្តទុក និងផ្តល់នូវសារៈសំខាន់ខ្ពស់សម្រាប់យុវជនក្នុងនាមជាអ្នកបន្តវេនជាទំពាំងស្នងឫស្សីដ៏រឹងមាំពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលខេត្តប៉ុណ្ណោះទេ គឺយើងបានផ្តល់ឱកាស និងលើកទឹកចិត្តយុវជនក្នុងការបញ្ចេញនូវសមត្ថភាព និងទេពកោសល្យរបស់ខ្លួន ដោយផ្សារភ្ជាប់ជាមួយ កម្មវិធីរបាំ កម្មវិធីសម្តែង សមត្ថភាព បង្កប់ អត្ថន័យ ស្មារតីមុតមាំក្នុងការថែរក្សានូវមរតកដូនតា និងស្មារតីសេ្នហាជាតិ និងជាពិសេស ការតាំងពិព័រណ៍ការអប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វរកម្ម និងគណិតវិទ្យា (ស្ទែម) និងស្នាដៃសិស្ស ដែលជាការបង្ហាញនូវស្នាដៃ សមត្ថភាព នៃការសិក្សា និងពិសោធន៍ ផ្នែកវិទ្យាសាស្ត្ររបស់ប្អូនៗយុវជនមកពីសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ មជ្ឈមណ្ឌលបណ្តុះ បណ្តាល វិជ្ជាជីរៈ  វិទ្យាល័យរដ្ឋ និងឯកជន សរុប១៨ ទូទាំងខេត្ត៕ ភ្នំប្រុសភ្នំស្រី

×