Monday, May 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចដុតកម្ទេចទំនិញហាមឃាត់នាំចូល និងខូចគុណភាពប្រើប្រាស់ ជាបំណែកសាច់បង្កកចម្រុះចំនួន ៦ ១៩៩ គីឡូក្រាម

ខេត្តកំពង់ស្ពឺ ៖ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ មន្ត្រីសាខាគយនិងរដ្ឋាករខេត្តកំពង់ស្ពឺ បានសហការជាមួយមន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) និងមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការដុតកម្ទេចទំនិញហាមឃាត់នាំចូល និងខូចគុណភាពប្រើប្រាស់ ជាបំណែកសាច់បង្កកចម្រុះចំនួន ៦ ១៩៩ គីឡូក្រាម។

បំណែកសាច់បង្កកទាំងនេះ រួមមាន ពងត្រី ប្រហិត សាច់មាន់ចង្កាក់ ឈាមទា ពោះគោ ព្រុយត្រីសាម៉ុន កន្ទុយជ្រូក សាច់មាន់ សាច់គោ ក្រលៀនគោ ពោះវៀនជ្រូក និងឆ្អឹងជំនីជ្រូក ត្រូវបានបង្ក្រាបនិងដកហូតពីឈ្មួញ ដែលដឹកជញ្ជូនតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងជួបគ្រោះថ្នាក់ចរាចរណ៍នៅត្រង់លេខគីឡូម៉ែត្រ K31+800៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×