Monday, May 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ រដ្ឋលេខាធិការ ខៀវ សុផានី ដឹកនាំគណៈប្រតិភូក្រសួងការបរទេស ការពារគម្រោងផែនការថវិកាឆ្នាំ ២០២៥ របស់ក្រសួង ប្រកបដោយជោគជ័យ

ភ្នំពេញ ៖ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ ខៀវ សុផានី រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចូលរួមកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ ស្ដីពី គម្រោងផែនការថវិកាឆ្នាំ ២០២៥ របស់ក្រសួងការបរទេស ជាមួយថ្នាក់ដឹកនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ជាលទ្ធផល គម្រោងផែនការថវិកាឆ្នាំ២០២៥របស់ក្រសួងការបរទេស ទទួលបានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ការគាំទ្រនេះគឺជាកំលាំងចលករក្នុងការបន្តពង្រឹងការអនុវត្តនយោបាយការបរទេសឯករាជ្យ ផ្អែកលើច្បាប់ និងកសាងមិត្តភាពនិងកិច្ចសហប្រតិបត្តិការប្រសើរជាមួយប្រទេសទាំងអស់លើសកលលោក និងអង្គការអន្តរជាតិនានា៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×