Monday, May 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អយ្យការសាលាដំបូងខេត្តព្រះសីហនុ កោះហៅនាយប៉ុស្តិ៍រដ្ឋបាល សង្កាត់លេខ៣ ក្រុងព្រះសីហនុ ឲ្យចូលបំភ្លឺបណ្តឹងករណីប្រើប្រាស់អំពើហិង្សា ជនរងគ្រោះម្នាក់

ក្រុងព្រះសីហនុ៖ អយ្យការសាលាដំបូងខេត្តព្រះសីហនុ កោះហៅលោកវរសេនីយ៍ត្រី អ៊ុក ផាន់ណារ៉េត នាយប៉ុស្តិ៍រដ្ឋបាល សង្កាត់លេខ៣ ក្រុងព្រះសីហនុ ឲ្យចូលបំភ្លឺបណ្តឹងករណីប្រើប្រាស់អំពើហិង្សា ជនរងគ្រោះ ឈ្មោះ រ័ត្ន គន្ធី ចូលបំភ្លឺនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤។

យោងតាមអយ្យការអមសាលាដំបូង ខេត្តព្រះសីហនុបានចេញ ដីកាកោះ អញ្ជើញឈ្មោះ រ័ត្ន គន្ធី ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ជាដើមបណ្ដឹង មានអាសយដ្ឋានបច្ចុប្បន្នស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឱ្យចូលមកកាន់អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ (ជាន់ទី១ បន្ទប់អក្សរ “ជ) (ទីតាំងអាគារថ្មីលើបណ្តាលផ្លូវ អរ ស៊ី អាយ ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ) នៅថ្ងៃទី៥ ខែ សីហា ឆ្នាំ២០២៤ វេលាម៉ោង ២ និង ៣០ នាទី ដើម្បីធ្វើការសាកសួរបន្ថែមអំពីដំណើររឿងពាក់ព័ន្ធករណី៖ បណ្ដឹងរបស់ខ្លួន ចុះនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ដែលបានប្តឹងឈ្មោះ អ៊ុក ផាន់ណារ៉េត ភេទប្រុស និងបក្ខពួក ពីបទ៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស , គំរាមកំហែងថានឹងសម្លាប់, ជេរប្រមាថជាសាធារណៈ និងបទ៖ ចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ ប្រព្រឹត្តនៅ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤។

សូមបញ្ជាក់ថា ៖ ជនរងគ្រោះបានដាក់ពាក្យប្ដឹងមេប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់លេខ៣ ក្រុងព្រះសីហនុ ទៅបីស្ថាប័នផ្សេងៗ​​គ្នាគឺប្ដឹងទៅ អយ្យការ​អម​សាលា​ដំបូង ខេត្តព្រះសីហនុ អភិបាលខេត្តព្រះសីហនុ និងអគ្គស្នងការ នៃស្នងការដ្ឋាននគរបាលជាតិ ដើម្បីឱ្យ​ជួយ​រកយុត្តិធម៌៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×