Monday, May 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម នេត្រ ភក្ត្រា និងឯកឧត្តម Shi Zhongjun បានប្តេជាចិត្តបន្តកិច្ចសហប្រតិបត្តិការ ដើម្បីពង្រីកបន្ថែមនូវទំនាក់ទំនង ក្នុងវិស័យព័ត៌មានរវាងកម្ពុជា-ចិន ឱ្យកាន់រឹងមាំ

ប្រទេសចិន ៖ ជំនួបទ្វេភាគីរវាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តម Shi Zhongjun អគ្គលេខាធិការនៃមជ្ឍមណ្ឌលអាស៊ាន-ចិន នៅទីក្រុង Changzhi ខេត្ត Shanxi នៃសាធារណរដ្ឋប្រជាមានិតចិននារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤នេះ។

ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងអាស៊ាន-ចិន ជាពិសេសរវាងប្រទេសកម្ពុជា-ចិន ដោយផ្តោតលើក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ដែល បានរួមគ្នាបង្កើននូវសមិទ្ធផលជាច្រើននៅក្នុងវិស័យព័ត៌មាន អប់រំ វប្បធម៌ និងពាណិជ្ជកម្ម។
ភាគីទាំងពីរបានប្តេជាចិត្តបន្តកិច្ចសហប្រតិបត្តិការដើម្បីពង្រីកបន្ថែមនូវទំនាក់ទំនងក្នុងវិស័យព័ត៌មានរវាងកម្ពុជា-ចិន ឱ្យកាន់រឹងមាំ៕ រក្សាសិទ្ធដោយ ៖​ សុទ្ធលី

×