ភ្នំពេញ៖ ព្រះរាជក្រឹត្យជាប្រវត្តិសាស្រ្ត ស្តីពីការបង្កើត គ្រឿងឥស្សរិយយស «ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី» សម្រាប់ថ្វាយ ព្រះមហាក្សត្រ ដែលគ្រងព្រះបរមសិរីរាជសម្បត្តិ ។
ព្រះរាជក្រឹត្យ យើង ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី
ត្រាស់បង្គាប់
មាត្រា១ : បង្កើតគ្រឿងឥស្សរិយយស ព្រះរាជមហាកណ្ឌាភណ្ឌគ្រងរាជសម្បត្តិ ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី សម្រាប់ថ្វាយ ព្រះមហាក្សត្រ ដែលគ្រងព្រះបរមសិរី រាជសម្បត្តិ ។
មាត្រា២:ស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ តុលាការ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងព្រះបរម រាជវាំង ត្រូវទទួលបន្ទុកអនុវត្តឱ្យបានសម្រេចនូវព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី






