ភ្នំពេញ ៖ ក្រសួងសុខាភិបាលសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃការចូលរួមរបស់ គណៈប្រតិភូសុខាភិបាលកម្ពុជា ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ព្រមទាំងទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បាន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងសុខាភិបាល ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានប្រព្រឹត្តទៅពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលជាប្រធានប្តូរវេន និងជាម្ចាស់ផ្ទះ។
កិច្ចប្រជុំនេះមានការចូលរួម ពីរដ្ឋមន្ត្រីសុខាភិបាលអាស៊ានទាំង ១០ប្រទេស និងទីម័រឡេស្តេ បូកនឹងប្រទេសដៃគូសន្ទនាបន្ថែមចំនួន ៤ គឺ សាធារណរដ្ឋប្រជាមានិតចិន ជប៉ុន សាធារណរដ្ឋកូរ៉េ សហរដ្ឋអាម៉េរិក នាយកអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលចូលរួម តាមកម្មវិធី និងប្រធានបទនៃកិច្ចប្រជុំជាក់ស្តែង។
កិច្ចប្រជុំនេះ គឺជាកិច្ចប្រជុំថ្នាក់ខ្ពស់បំផុតនៃវិស័យសុខាភិបាលអាស៊ាន ដែលត្រូវបានរៀបចំឡើង រៀងរាល់ ២ឆ្នាំម្ដង ក្នុងគោលបំណងពិនិត្យវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពរបស់ក្រុមការងារ សុខាភិបាលអាស៊ាន ទាំង ៤ កំណត់កត្តាប្រឈម និងលើកទិសដៅប្ដេជ្ញាចិត្ត ដើម្បីធានាបាននូវសុខភាព សុខុមាលភាពរបស់ប្រជាជនតំបន់អាស៊ានឈានទៅសម្រេចការគ្របដណ្ដប់សុខភាពជាសកល។
កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ បានប្រព្រឹត្តទៅក្រោមមូលបទ៖ «ប្រែក្លាយការអភិវឌ្ឍសុខភាពសម្រាប់អាស៊ានក្នុងបរិបទថ្មី (Transforming ASEAN Health Development in a New Context)» ដែលរួមមានកិច្ចប្រជុំចំនួន ៦ គឺ៖
១) កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន លើកទី១៦ (16o ASEAN Health Minister Meetings) ក្រោមប្រធានបទ «ពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាលក្រោយការរាតត្បាតជាសកល ដើម្បីលើកកម្ពស់ ភាពធន់ក្នុងតំបន់»។ រដ្ឋមន្ត្រីសុខាភិបាលអាស៊ាន បានឯកភាពក្នុងការពង្រីកកិច្ចសហប្រតិបត្តិការក្នុងតំបន់ ពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាល និងជំរុញសន្តិសុខសុខភាពដោយបង្កើតគំនិតផ្តួចផ្តើម ដូចជាបណ្តាញ មជ្ឈមណ្ឌលប្រតិបត្តិការគ្រាអាសន្នអាស៊ាន មជ្ឈមណ្ឌលវាយតម្លៃហានិភ័យ និងទំនាក់ទំនងហានិភ័យអាស៊ាន។
២) កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានបូក៣ (ចិន ជប៉ុន កូរ៉េ) លើកទី១០ (10” ASEAN Health Ministers Pus Three Meeting) បានប្រព្រឹត្តទៅក្រោមប្រធានបទ «ពង្រឹងសន្តិសុខសុខភាពអាស៊ាន តាមរយៈ នវានុវត្តន៍ឌីជីថល ដើម្បីឆ្លើយតបគ្រោះអាសន្នសុខភាពឆ្លងព្រំដែនក្រោយការរាតត្បាតជាសកល ក្នុង បរិបទថ្មី»។ អង្គប្រជុំបានប្តេជ្ញាចិត្តក្នុងការពង្រឹងសន្តិសុខសុខភាពអាស៊ានតាមរយៈការធ្វើនវានុវត្តឌីជីថល សម្រាប់ការសង្គ្រោះបន្ទាន់ផ្នែកសុខភាពឆ្លងព្រំដែនក្នុងបរិបទថ្មីក្រោយជំងឺរាតត្បាតជាសកលតាមរយៈការ បន្តពង្រឹង កិច្ចសហប្រតិបត្តិការលើការបង្ការ និងការគ្រប់គ្រងជំងឺមិនឆ្លង ការគាំពារមនុស្សចាស់ ការ អភិវឌ្ឍធនធានមនុស្សសុខាភិបាល សុខភាពផ្លូវចិត្ត ការទប់ស្កាត់ភាពស៊ាំនឹងឱសថប្រឆាំងមេរោគ គំនិតផ្ដួច- ផ្ដើមសុខភាពតែមួយ និងការគ្រប់គ្រងគ្រោះមហន្តរាយសុខភាពជាដើម។
៣) កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន-សាធារណរដ្ឋប្រជាមានិតចិន លើកទី៩ (gh ASEAN- China Health Ministers Meeting) ក្រោមប្រធានបទ៖ «ការពង្រឹងប្រព័ន្ធសុខាភិបាល និងការទទួលបាន ការថែទាំសុខភាព» ក្នុងគោលបំណងដើម្បីចែករំលែកបទពិសោធន៍ល្អៗ និងពិភាក្សាពីគំនិតផ្តួចផ្តើមនានា ឆ្ពោះទៅរកការពង្រឹងប្រព័ន្ធសុខាភិបាល និងការទទួលបានការថែទាំសុខភាព ព្រមទាំងដើម្បីផ្ដល់អន្តរាគមន៍ ជាយុទ្ធសាស្ត្រសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែប្រសើរឡើង លើការពង្រឹងប្រព័ន្ធសុខាភិបាល និងការ ទទួលបានការថែទាំសុខភាព រវាងប្រទេសសមាជិកអាស៊ាន និងសាធារណរដ្ឋប្រជាមានិតចិន។
៤) កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២ (2nd ASEAN-Republic of Korea (ROK) Health Ministers Meeting) ក្រោមប្រធានបទ៖ «បរិវត្តកម្មអភិវឌ្ឍសុខាភិបាលអាស៊ាន ក្នុងបរិបទថ្មីៗ» ដោយកម្ពុជាបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សុខាភិបាលឌីជីថល ជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងប្រព័ន្ធសុខាភិបាល ដោយសហការជាមួយអាស៊ាន និងសាធារណរដ្ឋកូរ៉ ដើម្បីប្រើប្រាស់កម្លាំងនៃបច្ចេកវិទ្យាឌីជីថល កែលម្អការផ្តល់សេវាសុខាភិបាល លើកកម្ពស់លទ្ធផលសុខភាព និងធានាភាពធន់ចំពោះបញ្ហាសុខភាពក្នុងអនាគត។
៥) កិច្ចប្រជុំពិសេសរដ្ឋមន្ដ្រីសុខាភិបាលអាស៊ាន-សហរដ្ឋអាម៉េរិក ត្រូវបានរៀបចំឡើងក្នុងគោល បំណងពង្រឹងកិច្ចសហប្រតិបត្តិការលើការដោះស្រាយ បញ្ហាប្រឈមផ្នែកសុខភាពសម្រាប់ប្រជាជាតិសហគមន៍ អាស៊ាន និងសហរដ្ឋអាម៉េរិក រួមទាំងការត្រៀមលក្ខណៈក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាត លើកកម្ពស់ សមភាពនៃការទទួលបានសេវាសុខាភិបាល ការឆ្ពោះទៅសម្រេចបានការគ្របដណ្ដប់សុខភាពជាសកល ការ ចែករំលែកចំណេះដឹង និងការដោះស្រាយឧបសគ្គនាពេលអនាគត។
៦) កិច្ចប្រជុំរួមរដ្ឋមន្ត្រីហិរញ្ញវត្ថុ-សុខាភិបាលអាស៊ានលើកទី២ (2nd ASEAN Finance and Health Ministers Meeting) ត្រូវបានរៀបចំឡើងក្រោមប្រធានបទ៖ «យុទ្ធសាស្ត្រក្នុងការពង្រឹងកិច្ចសហការ ផ្នែកហិរញ្ញវត្ថុនិងសុខាភិបាល ដើម្បីលើកកម្ពស់ប្រព័ន្ធហិរញ្ញប្បទានថែទាំសុខភាពប្រកបដោយនិរន្តរភាព សំដៅកែលម្អលទ្ធផលសុខភាព ជំរុញភាពធន់នៃប្រព័ន្ធសុខាភិបាលទូទាំងតំបន់និងសកល : ពេលមានការ គំរាមកំហែងសុខភាពជាសកល» កិច្ចប្រជុំនេះមានការចូលរួមពីរដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ អាស៊ាន ប្រទេសទីម័រឡេស្តេ ដោយរដ្ឋមន្ត្រីហិរញ្ញវត្ថុឬតំណាង ចូលរួមដោយផ្ទាល់ឬតាមប្រព័ន្ធនិម្មិត។ ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus នាយកអង្គការសុខភាពពិលោក ក៏បានចូល រួមធ្វើបទអន្តរាគមន៍ តាមប្រព័ន្ធនិម្មិតផងដែរ។ ជាលទ្ធផល អង្គប្រជុំបានសម្រេចឱ្យរៀបចំបង្កើតក្រុមការងារ ហិរញ្ញវត្ថុសុខាភិបាលអាស៊ាន ដើម្បីជួយសម្រួលដល់កិច្ចសហការរវាងវិស័យទាំងពីរ។
ឆ្លៀតក្នុងឱកាសដ៏មមាញឹក នៃកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធនេះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា ជាមួយសមភាគីឥណ្ឌូនេស៊ី ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល ព្រមទាំងបានពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគី សំដៅរិតចំណងមិត្តភាពដ៏យូរអង្វែងរវាងកម្ពុជា និង ឥណ្ឌូនេស៊ី។ លើសពីនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានឆ្លៀតពេលទទួលជួបប្រជុំ ជាមួយលោកស្រីវេជ្ជបណ្ឌិត Sania Nishatar នាយកប្រតិបត្តិអង្គការ Gav (Global Alliance for Vaccines and Immunization) ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ និងជំនួយរបស់ Gavi ដល់កម្ពុជា ដែលជាលទ្ធផល លោកស្រីបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ Gav ក្នុងការគាំទ្រដល់កម្ពុជាក្នុងរយៈពេល៥ ឆ្នាំបន្តទៀត។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំនិមួយៗ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានចូលរួមផ្ដល់បទអន្តរាគមន៍ បញ្ជាក់ពីគោលជំហរ និងការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការចូលរួមពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការក្នុង តំបន់អាស៊ាន និងជាមួយដៃគូសន្ទនា សំដៅលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាជនតំបន់ អាស៊ាន ស្របនឹងឆន្ទៈ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតភាពប៉ិនប្រសប់ និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់អាទិភាពដល់វិស័យសុខាភិបាល និងការគាំពារ សុខភាពសង្គម ជាអាទិភាពសំខាន់មួយសម្រាប់ការអភិវឌ្ឍមូលធនមនុស្ស ជាពិសេសទី៣ ន បញ្ចកោណទី១ «លើកកម្ពស់សុខុមាលភាព និងសុខភាពប្រជាជន» នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាល ទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
ជាការសន្និដ្ឋាន កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ បានបញ្ចប់ ដោយទទួលបាននូវលទ្ធផលគួរជាទីមោទនៈ និងបានដាក់ចេញនូវសេចក្ដីសម្រេចដ៏មានសារៈសំខាន់ តាមរយៈសេចក្ដីថ្លែងការណ៍រួម ដើម្បីកំណត់សកម្មភាពពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការក្នុងភាពជា ដៃគូទាំងក្នុងតំបន់ និងជាមួយដៃគូសន្ទនាអាស៊ាន ព្រមទាំងបានប្ដេជ្ញាចិត្តបន្តអនុស្សរណៈនៃការយោគយល់ គ្នារវាងអាស៊ាន-ចិន ធ្វើឱ្យបានជោគជ័យនូវការគាំទ្ររបស់ជប៉ុនក្នុងការបង្កើតមជ្ឈមណ្ឌលអាស៊ានសម្រាប់ គ្រោះអាសន្នសុខភាពសាធារណៈនិងជំងឺឆ្លង កិច្ចសហប្រតិបត្តិការជាមួយសាធារណរដ្ឋកូរ៉េក្នុងការប្រើប្រាស់ បច្ចេកវិទ្យាឌីជីថលក្នុងសេវាសុខាភិបាល ព្រមទាំងលើកកម្ពស់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ជាទៀង ទាត់រវាងអាស៊ាន និងសហរដ្ឋអាម៉េរិក ដែលជាជំហាននាំប្រជាជនអាស៊ាន និងទូទាំងពិភពលោកមាន សុខភាព និងសុខុមាលភាព ក្នុងដំណើរឆ្ពោះទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកលនាឆ្នាំ២០៣០ និងឈានទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី



























