Monday, May 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រកាសគាំទ្រ​ទាំងស្រុង​លើគម្រោងសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ​ កម្ពុជា​ ឡាវ​ និងវៀតណាម​ ហៅកាត់ថា CLV DTA​ របស់រាជរដ្ឋាភិបាលកម្ពុជា​

ភ្នំពេញ ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃស្នងការដ្ឋាននគរបាលជាតិ បានថ្លែងថា “ក្នុងនាមអគ្គស្នងការដ្ឋាននគរបាលជាតិ និងតំណាងឲ្យកងកម្លាំងនគរបាលជាតិ​ទាំងអស់ទូទាំងប្រទេស យើងខ្ញុំសូមប្រកាសគាំទ្រ​ទាំងស្រុង​លើគម្រោងសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ​ កម្ពុជា​ ឡាវ​ និងវៀតណាម​ ហៅកាត់ថា CLV DTA​ របស់រាជរដ្ឋាភិបាលកម្ពុជា​ ។

គម្រោងនេះនឹងជួយផ្តល់អត្ថប្រយោជន៍ជាច្រើនដែលជួយលើកស្ទួយវិស័យសេដ្ឋកិច្ច​ វិស័យពាណិជ្ជកម្ម​ និងវិស័យទេសចរណ៍ រួមទាំងវិស័យផ្សេងៗជាច្រើនទៀត​ ជាពិសេសជួយសម្រួលដល់ជីវភាពបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅខេត្តជាប់ព្រំដែនឲ្យកាន់តែមានភាពប្រសើរឡើយ។

ដូច្នេះ​ អគ្គស្នងការដ្ឋាននគរបាលជាតិ សូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ និងកងកំលាំងក្រោមអគ្គស្នងការនគបាលជាតិទាំងអស់ មេត្តាចូលរួមគាំទ្រដល់គម្រោង CLV DTA​ ហើយប្រឆាំងដាច់ខាតចំពោះការបង្ហោះព័ត៌មាន ឬចែកចាយខ្លឹមសារវីដេអូ ដែលមានលក្ខណៈញុះញង់ រើសអើងពូជសាសន៍ និងធ្វើឲ្យប៉ះពាល់ដល់សុខសន្តិភាព សណ្តាប់ធ្នាប់សង្គម និងសាមគ្គីភាពជាតិ “៕ រក្សាសិទ្ធដោយ ៖​ សុទ្ធលី

×