ខេត្តព្រះសីហនុ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវល្បឿនលឿន ទិសដៅពីភ្នំពេញ មកខេត្តព្រះសីហនុ ត្រង់ចំណុចគីឡូម៉ែត្រ ១៥៤+១ ស្ថិតក្នុងភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ រថយន្តតាក់ស៊ីមួយគ្រឿង ម៉ាក Highlander ស្លាកលេខ ភ្នំពេញ 2AO-7809 បានបើកបុករថយន្តធុនធំពីក្រោយ បណ្តាលឲ្យអ្នកបើក បររថយន្តតាក់ស៊ីបានស្លាប់នៅនឹងកន្លែងកើតហេតុ នាវេលាម៉ោងជិត ៤ទៀបភ្លឺ ឈានចូលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤៕រក្សាសិទ្ធដោយ ៖ សុទ្ធលី






