កម្លាំងជំនាញ នៃកម្លាំងអធិការដ្ឋាននគរបាលស្រុកក្រគរ សហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃញីចុះបង្រ្កាបករណី រក្សាទុក ជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ឃាត់ខ្លួនជនសង្ស័យ ០១ នាក់ ជាមួយម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀនចំនួន ៥១កញ្ចប់ ទម្ងន់៤៤,៣៩ ក្រាម។
នៅថ្ងៃទី១០ ខែកក្តដា ឆ្នាំ២០២៤ វេលាម៉ោង ០៩ និង ២៣ នាទី ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងតាមមតិដ៏ខ្ពង់ខ្ពស់របស់លោក ឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកក្រគរ សហការជាមួយ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃញី ដឹកនាំដោយលោក វរសេនីយ៍ឯក មោក ភារម្យ អធិការនគរបាលស្រុកក្រគរ និងដោយមានការសម្របសម្រួលពីឯកឧត្ដម កូយ កាន់យ៉ា ព្រះរាជាអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ឃាត់ខ្លួនជនសង្ស័យ ០១ នាក់ ករណីរជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវបេតុងស្ថិតក្នុងភូមិក្រាំងតាសែន សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ជនសង្ស័យដែលបានឃាត់ខ្លួន ឈ្មោះ សឿន សុឺ ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិក្រាំងតាសែន សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
វត្ថុតាងដកហូតពីជនសង្ស័យរួមមាន ១-ម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀនចំនួន ៥១កញ្ចប់ ទម្ងន់៤៤,៣៩ ក្រាម(ថ្លឹងសាច់ថ្នាំសុទ្ធ)។ ២-ទូរស័ព្ទដៃចំនួន០២គ្រឿង។ ៣-ថង់សម្រាប់រំលែកថ្នាំញៀនមួយចំនួន។ ៤-ជញ្ជីងអេឡិចត្រូនិចសម្រាប់ថ្លឹងថ្នាំញៀនចំនួន០១ ។ ៥-ប្រអប់ពណ៍សសម្រាប់ដាក់ថ្នាំញៀនចំនួន០១។ ៦-សម្ភារៈជក់០១កំប្លេរ។ ៧-ឆាំសម្រាប់ចូកថ្នាំញៀនចំនួន០៣។៨-ដែកកេះចំនួន០៧។ ៩-ក្បាលបាញ់ហ្គាស់ចំនួន០១។ ១០-ទុយោមួយចំនួន និង១១-កាបូបស្ពាយពណ៍ទឹកប៊ិចចំនួន០១។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាំង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងបានរៀបចំនិតិវិធីបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់៕រក្សាសិទ្ធដោយ ៖ សុទ្ធលី




