Monday, May 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក យឺន ឌីនិត អតីតសកម្មជនមាតាធម្មជាតិ សូមផ្ញើសារឆ្លើយតបជូនទៅលោក ជេម សុខ តាមរយៈបណ្តាញ Facebook

ភ្នំពេញ៖ តាមរយៈបណ្តាញទំនាក់ទំនង Facebook លោក យឺន ឌីនិត អតីតសកម្មជនមាតាធម្មជាតិ បានចេញវិដេអូ សូមផ្ញើសារឆ្លើយតបជូនទៅលោកពូ ជេម សុខ។ លោក យឺន ឌីនិត បានសរសេរយ៉ាងដូច្នេះថា «សូមផ្ញើសារឆ្លើយតបជូនទៅលោកពូ ជេម សុខ ដែលបានធ្វើការរិះគន់ទៅលើការបញ្ចេញមតិរបស់គាត់ ទាំងដែលគាត់មិនទាន់បានឈ្វេងយល់ពីបញ្ហាទាំងនេះច្បាស់នៅឡើយ។

វាជារឿងដែលគ្រោះថ្នាក់បំផុត នៅពេលដែលយុវជនកាន់តែច្រើន ចូលរួមក្នុងចលនាមាតាធម្មជាតិ ដែលមានជនបរទេសនៅពីក្រោយ និងកំពុងមានផែនការកៀរគរកំលាំងយុវជនឲ្យធ្វើសកម្មភាពផ្សេងៗ និងអាចឈានទៅដល់ការធ្វើបដិវត្តពណ៌នៅថ្ងៃក្រោយ។

សូមចូលរួមទប់ស្កាត់រាល់សកម្មភាពទាំងឡាយណា ដែលបង្ករហានិភ័យដល់សន្តិសុខ សណ្តាប់ធ្នាប់ជាតិ ជៀសវាងការបំផ្លាញសន្តិភាព»។រក្សាសិទ្ធដោយ ៖ សុទ្ធលី

×