ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំសម្របសម្រួលស្វែងរកដំណោះស្រាយជាបន្តបន្ទាប់ ជូនអតិថិជនបុរីពិភពថ្មី ជាលទ្ធផល អតិថិជនដែលបានស្នើសុំអន្តរាគមន៍ ចំនួន ១៦១គ្រួសារ ទិញផ្ទះចំនួន ១៧៣ផ្ទះ បានទទួលយកការដោះស្រាយបញ្ចប់បញ្ហាជាស្ថាពរ។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មានថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមជម្រាបជូនសាធារណជនជ្រាបថា បន្ទាប់ពីទទួល បានសំណើសុំអន្តរាគមន៍របស់អតិថិជនដែលបានទិញផ្ទះក្នុង បុរីពិភពថ្មី ចំនួន ១៨៤ផ្ទះ រួចមក ក្រសួងបានសម្របសម្រួលស្វែងរកដំណោះស្រាយជាបន្តបន្ទាប់ ដោយមានការសហការពីក្រុមហ៊ុនបុរីពិភពថ្មី, អតិថិជន ដែលជាម្ចាស់សំណើ និងពីគ្រប់ភាគីពាក់ព័ន្ធ។
ជាលទ្ធផល អតិថិជនដែលបានស្នើសុំអន្តរាគមន៍ខាងលើ មានអតិថិជនចំនួន ១៦១គ្រួសារ ទិញផ្ទះ ចំនួន ១៧៣ផ្ទះ បានទទួលយកការដោះស្រាយបញ្ចប់បញ្ហាជាស្ថាពរ។
ជាមួយគ្នានេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមថ្លែងអំណរគុណចំពោះអតិថិជន និងក្រុមហ៊ុនបុរីពិភពថ្មី ដែលមានឆន្ទៈចូលរួមដោះស្រាយក្រោមយន្តការសម្របសម្រួលរបស់ក្រសួង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមសម្រេចបិទបញ្ចប់ដំណោះស្រាយករណីសំណើ សុំអន្តរាគមន៍ខាងលើ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី





