Monday, May 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខណ្ឌរដ្ឋបាលជលផល​ខេត្ត​កំពង់​ចាម ចុះបង្ក្រាបបទល្មើសដឹកជញ្ជូនកូនត្រីចម្រុះមានចំនួន​៣០កាន ខណៈ​ជនល្មើសរត់គេចខ្លួនបាត់

ខេត្តកំពង់ចាម ៖ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ សមត្ថកិច្ចជំនាញអធិការដ្ឋាន​រដ្ឋបាល​ជលផលមេគង្គ ដោយមានការចូលរួមជាមួយខណ្ឌរដ្ឋបាល​ជលផលខេត្តកំពង់ចាម នៅវេលាម៉ោង៤.០០ ទៀបភ្លឺ បានចុះ​ទៅ​បង្ក្រាបបទល្មើសដឹកជញ្ជូនកូនត្រី នៅចំណុចភូមិគុហេ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។

ជាលទ្ធផល នៃការបង្រ្កាបបទល្មើសជលផល បានឃាត់ចាប់រថយន្ត pick up ម៉ាក NAVARA ពាក់ស្លាកលេខកំពង់ចាម 2B-5163 ដែលប្រើជា​មធ្យោបាយដឹកកូនត្រី និងកូនត្រីចម្រុះមានចំនួន​៣០កាន​ស្មើនឹង៦០០គីឡូក្រាម ចំណែកជនល្មើសបានរត់គេចខ្លួនបាត់។ វត្ថុតាងខាងលើត្រូវបានបញ្ជូនទៅខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម ដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់ស្តីពីជលផល៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×