Monday, May 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចខេត្តមណ្ឌលគិរី ចុះប្រតិបត្តិការតាមបណ្តាទីតាំង ខារ៉ាអូខេ និងសប្បាយៗ ៣​ទីតាំង​ នៅ​ក្រុង​សែន​មនោ​រម្យ ដែលបង្កប់សេវាប្រើប្រាស់និងជួញដូរគ្រឿងញៀន

ខេត្តមណ្ឌលគីរី ៖ក្រោម​ការ​ចង្អុលបង្ហាញ​និង​បន្ត​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចាប់​បង្ការ​បង្ក្រាប​ឱ្យ​អស់​នូវ​រាល់​បទល្មើស​គ្រឿងញៀន​គ្រប់​ប្រភេទ​ នៅ​ក្នុង​ទូ​ទាំង​ខេត្តមណ្ឌលគិរី​ ពី​លោក​ឧត្តមសេនីយ៍ទោ​ ឡោ​ សុខា​ ស្នងការ​នគរបាល​ ខេត្តមណ្ឌលគិរី​ ស្តី​ពី​ការ​ចុះ​អនុវត្ត​ផែនការ​សកម្មភាព​ យុទ្ធនាការ​លុប​បំបាត់​បទល្មើស​គ្រឿងញៀន​ និង​បទ​ល្មើ​ល​ប្រឆាំង​កា​ជួញដូរ​មនុស្ស​ តាម​គោលដៅ​ ទីតាំង​សប្បាយដ្ឋាន​ នានា​ ខ្លឹ​ប​កំសាន្ត​ ខារ៉ាអូខេ​ ផ្ទះ​ជួល​ ផ្ទះសំណាក់​ សណ្ឋាគារ​ ចំនួន​ ០៣​ទីតាំង​ នៅ​ក្រុង​សែន​មនោ​រម្យ​ ខេត្តមណ្ឌលគិរី​ ។​

នាយប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ នៅវេលាម៉ោង១៩និង១០នាទី ដោយកម្លាំងអនុវត្តបានទីតាំងខារ៉ាអូខេ និងសប្បាយៗសរុប ចំនួន ០៣ទីតាំង មានបុគ្គលិកសរុប ចំនួន ៨៥នាក់ ស្រី៦៣នាក់ បានធ្វើតេស្តវិភាគរកសាធាតុញៀន ក្នុងទឹកម៉ូត្រជាលទ្ធផលអវិជ្ជមាន ៨៥នាក់ មានស្រី៦៣នាក់ រួមមាន ៖
ទីតាំងទី១ ៖ យីហោ «ជំនោរជើងភ្នំ» ស្ថិតក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ មានបុគ្គលិកចំនួន ២៦នាក់ ស្រី២១នាក់ បានធ្វើតេស្តទឹកម៉ូត្រ ទាំង២៦នាក់ លទ្ធផលអវិជ្ជមាន។
ទីតាំងទី១ ៖ យីហោ «វង់ភ័ក្ត្រធារី» ស្ថិតក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ មានបុគ្គលិកចំនួន ១៥នាក់ ស្រី ១០នាក់ បានធ្វើតេស្តទឹកម៉ូត្រ ទាំង ១៥នាក់ លទ្ធផលអវិជ្ជមាន។
ទីតាំងទី៣ ៖ យីហោ «រ៉ូយ៉ាល់» ស្ថិតក្នុងភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ មានបុគ្គលិកចំនួន ៤៤នាក់ ស្រី ៣២នាក់ បានធ្វើតេស្តទឹកម៉ូត្រទាំង ៤៤នាក់ លទ្ធផលអវិជ្ជមាន។
ក្នុងយុទ្ធនាការនេះបានប្រើប្រាស់កម្លាំងសរុបចំនួន ៣០នាក់ នាក់ មានស្ត្រី០៥នាក់ ដោយបញ្ចប់ប្រតិបត្តិការនៅវេលាម៉ោង ២២និង០០នាទី នៅថ្ងៃ ខែឆ្នាំដដែល៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×