Monday, May 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

និយ័តករទូរគមនាគមន៍កម្ពុជា បិទខ្ទប់ការចូលមើលគេហទំព័រនិងអាសយដ្ឋានអាយភីជាង៧ពាន់ ដែលផ្សព្វផ្សាយល្បែងស៉ីសង ព័ត៌មានមិនពិត និងវីដេអូអាសអាភាស

ភ្នំពេញ ៖ និយ័តករទូរគមនាគមន៍កម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានថា កន្លងមក បុគ្គលមួយចំនួនបានធ្វើការផ្សព្វផ្សាយសារនិងមាតិកាខុសច្បាប់ពាក់ព័ន្ធនឹងល្បែងស៊ីសង អនឡាញ រូបភាពនិងវីដេអូអាសអាភាសកុមារ ព័ត៌មានមិនពិត ក្លែងបន្លំ និងបោកបញ្ឆោត ដែលបង្កឱ្យមាន ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងអ្នកប្រើប្រាស់សេវាទូរគមនាគមន៍។

ដោយទទួលបានការសហការយ៉ាងជិតស្និទពីក្រសួង ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាពី សាធារណជន និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) បានសហការជាមួយប្រតិបត្តិករទូរគមនាគមន៍ ធ្វើការបិទខ្ទប់ការចូលមើលគេហទំព័រនិងអាសយដ្ឋានអាយភី (IP Address) ពាក់ព័ន្ធនឹងសារនិងមាតិកាខុសច្បាប់ ដូចបានជម្រាបជូនខាងលើជាបន្តបន្ទាប់ សរុបចំនួន ៧ ៣២៣ គេហទំព័រ/អាសយដ្ឋានអាយភី នាពេលកន្លងមក។ ដោយឡែកថ្មីៗនេះ ន.ទ.ក. ក៏បានចាត់វិធានការបិទខ្ទប់គេហទំព័រខុសច្បាប់ចំនួន ១ ៩៦៥ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ និងចំនួន ៤៨៩ ផ្សេងទៀត នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤។

ន.ទ.ក. សូមអំពាវនាវដល់សាធារណជន មេត្តាចូលរួមជាមួយ ន.ទ.ក. ក្នុងការលើកកម្ពស់សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងបង្ការខ្លួនពីផលប៉ះពាល់ដោយសារអំពើដូចបានរៀបរាប់ខាងលើ តាមរយៈរាយការណ៍មក ន. ទ. ក. តាមរយៈលេខទូរស័ព្ទ ៦៧៨៩ រៀងរាល់ម៉ោងធ្វើការ ឬផ្ញើសារមកកាន់អ៊ីម៉ែល info@trc.gov.kh ប្រសិនបើសាធារណជនទទួលបានការផ្សព្វផ្សាយសារនិងមាតិកាខុសច្បាប់ ឬដឹងអំពីករណី នៃការផ្សព្វផ្សាយនេះ ដោយ ន.ទ.ក. នឹងរក្សាការសម្ងាត់ជូន៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×