Monday, May 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះមហាក្សត្រ ត្រាស់បង្គាប់ បណ្ដេញ លោក គឹម សំលេង ព្រះរាជអាជ្ញារង ចេញពីក្របខ័ណ្ឌព្រះរាជអាជ្ញា

រាជធានីភ្នំពេញ : ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ដាក់ពិន័យបណ្ដេញចេញ លោក គឹម សំលេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ពីក្របខ័ណ្ឌព្រះរាជអាជ្ញា។

ព្រះរាជក្រឹត្យត្រាស់បង្គាប់ មានខ្លឹមសារថា ÷

មាត្រា១ : ដាក់វិន័យដោយបណ្តេញចេញពីក្របខ័ណ្ឌព្រះរាជអាជ្ញា ចំពោះ លោក គឹម សំលេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ។

មាត្រា២ : ឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខា តទៅ ៕ ពិសិដ្ឋ CEN

×