ភ្នំពេញ៖ បុរសសន្តិសុខដែលយាមនៅហាង NHAM24 ហើយបានចាក់សំរាមចេញពីធុង ឲ្យហូរតាមទឹកភ្លៀង កាលពីយប់ថ្ងៃទី៨ខែសីហាឆ្នាំ២០២៤ត្រូវបានអាជ្ញាធរខណ្ឌដូនពេញ ហៅមកណែនាំអប់រំ និងឲ្យបង់ពិន័យចំនួន៤០ម៉ឺនរៀល។
លោក សុក រ៉ាន់ អាយុ៥៩ឆ្នាំ បានទទួលស្គាល់កំហុស និងសុំទោសសាធារណជន ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ហើយសន្យាថាលែងប្រព្រឹត្តទង្វើបែបនេះទៀតឡើយ ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី













