Monday, May 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំលាំង​នគរបាល​ ឆ្មក់ចូលបង្រ្កាបចាប់​និង​រំដោះនារី​ដែលមិនទាន់គ្រប់អាយុចេញពីទីតាំងខារ៉ាអូខេ ១កន្លែងក្នុងស្រុក​សំរោង​ទង​

កំពង់ស្ពឺ​ ៖​ រសៀល​ថ្ងៃទី០៨ ខែសីហា​ ឆ្នាំ២០២៤​ កំ​លាំងផែនប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដោយបានទទួ​លបទបញ្ជាពីលោកឧត្ដមសេនីយ៍​ទោ​ ឃឹម​ សុកខៃ​ ស្នង​កា​រ​នគរបាល​ខេត្ត​កំពង់ស្ពឺ​ និងមានការដឹកនាំ​ផ្ទាល់​ពី​លោកស្រី​ ឧត្ដមសេ​នីយ៍​ត្រី​ ងិន​ សុគន្ធា​ ស្នងការរង​ ទទួ​ល​ផែនការ​ងារ​ប្រឆាំង​ការជួញដូរមនុស្ស​និងការពារអនីតិ​ជ​ន​ ស្នងការដ្ឋាន​នគរ​បា​ល​ខេត្ត​កំពង់ស្ពឺ​ និងបានកិច្ចដឹកនាំស​ម្របសម្រួលនីតិវិធី​ ដោយលោក​ ចក សម្បត្តិ ព្រះរាជអាជ្ញារង​ អយ្យការ​ អ​មសា​លាដំបូងខេត្ដកំពង់ស្ពឺ​ រួមជាមួយ​ក្រឡា​បញ្ជី​និ​ងមានការចូលរួមរបស់អាជ្ញាធរមូលដ្ឋាន បើកប្រតិបត្ដិការឆ្មក់ចូលបង្រ្កាបរំដោះនារីក្មេងៗមិនទា​ន់គ្រ​ប់អាយុនៅ​ក្នុងទីតាំងខារ៉ាអូខេ ០១​កន្លែ​ងដែលមាន យី​ហោ បុប្ផាថ្មី ស្ថិតនៅភូមិបាក់ចិញ្ចៀន ឃុំត្រពាំគង ស្រុកសំ​រោងទង ខេត្តកំពង់ស្ពឺ ។

ជាក់ស្តែងទីតាំងខាងលើ សមត្ថកិច្ចរកឃើញថាពិតជាបានទទួលយកនារីក្មេងៗមិនទាន់គ្រប់អាយុអោយចូ​លមកបម្រើការនៅទីតាំងខារ៉ាអូខេ​ពិត​ប្រាកដ​មែន​ និងអាចមាន​ការ​សង្ស័យ​ លួចអនុញ្ញាតឲ្យផ្ដល់សេ​វារួមភេទដល់ភ្ញៀវផងដែរ​ ក្នុងប្រតិបត្តិការនេះសមត្ថកិ​ច្ចបានរកឃើញអ្នកពាក់ព័ន្ធចំនួន០៥នាក់​ ដែល​អាចមានការពាក់ព័ន្ធបើកទីតាំងខាងលើ​ (ក្នុងពេលប្រតិបត្ដិការគឺអ្នកទាំង៥មានវត្ដមានឋិតក្នុងទីតាំង)។

បច្ចប្បន្នកំលាំងសមត្ថកិច្ចនគរបាលបានកំពុងដំណើរ​ការ​នី​តិវិធី​សាកសួរលើបុគ្គលសង្ស័យទាំង​៥​ ក្នុងការរកឱ្យឃើ​ញ​អ្នកទទួលខុសត្រូវនិង​បន្ដចំណាត់ការ​ដើម្បី​កសាងសំ​ណុំរឿងតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធដោយ៖ សុទ្ធលី

×