Monday, May 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ជួញដូរថ្នាំញៀនជិត ២០០០គ្រាប់ និងកាំភ្លើង១ដើម

ខេត្តបាត់ដំបង ៖ សមត្ថកិច្ចផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយក្រុមអន្តរាគមន៍នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បង្ក្រាបករណី រក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន០១ករណីក្នុងបទល្មើសជាក់ស្ដែង ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមួយវត្ថុតាងថ្នាំញៀនជិត ២០០០គ្រាប់ និងកាំភ្លើង១ដើម។

កិច្ចប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ២៣និង០០នាទី ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ នៅចំណុចភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ។

ជនសង្ស័យឈ្មោះ ឈួម សុខវណ្ណី ហៅ ឃ្លោក ភេទប្រុស អាយុ ៣៧ ឆ្នាំ មានទីលំនៅភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។

សមត្ថកិច្ចជំនាញបានដកហូតវត្ថុតាងរួមមាន៖គ្រឿងញៀនគ្រាប់ពណ៌ផ្កាឈូកចំនួន ១៩៧៦ គ្រាប់ និងថ្នាំដែលបានបែកខ្ទេចមួយចំនួនសង្ស័យមានសារធាតុញៀន ,កាំភ្លើងម៉ាក ROLOចំនួន១ដើម មានគ្រាប់ចំនួន ២៥គ្រាប់ និងសំបកគ្រាប់ចំនួន៦, ទូរស័ព្ទដៃចំនួន ៣គ្រឿង ,រថយន្តម៉ាកកូរ៉ូឡាពណ៌ស្លែបិទស្គុតស ពាក់ស្លាកលេខ ភ្នំពេញ 2G-7741 ចំនួន១គ្រឿង និងសម្ភារៈសម្រាប់ច្រករំលែកថ្នាំញៀនលក់និងសម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។

ជនសង្ស័យនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញអធិការនគរបាលក្រុងបាត់ដំបង កំពុងកសាងសុំណុំរឿងដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×