Monday, May 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្ត្រីថោ ជេដ្ឋា ដកតំណែងប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង

ខេត្តបាត់ដំបង ៖ ឯកឧត្តមថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានសម្រេចដកមុខតំណែង លោក ឡុង ផលគុណ ចេញពីប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង។

បើតាមសេចក្ដីសម្រេចចុះហត្ថលេខាដោយ ឯកឧត្តមថោ ជេដ្ឋា នៅទី០៧ ខែសីហា ឆ្នាំ២០២៤នេះ សម្រេច៖

ប្រការ ១. ផ្ទេរភារកិច្ចលោក ឡុង ផលគុណ ឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ១ ពីប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបង ឱ្យមកបម្រើការងារនៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម។

ប្រការ ២. តែងតាំងលោក ខែ សុជា ឋានន្តរស័ក្តិវរៈមន្ត្រី ថ្នាក់លេខ៤ ជាអនុប្រធានមន្ទីរធនធានទឹក និង ឧតុនិយមខេត្តបាត់ដំបង ទទួលបន្ទុកក្តាប់រួម។

ប្រការ ៣.បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងប្រកាសនេះ ត្រូវចាត់ទុកជានិរាករណ៍។ ប្រការ ៤.. អគ្គនាយក អគ្គាធិការ ប្រធានគ្រប់អង្គភាពចំណុះក្រសួង និងសាមីជន ត្រូវទទួលបន្ទុកអនុវត្ត ប្រកាសនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×