ភ្នំពេញ ៖ ទេសរដ្ឋមន្ត្រី ឱម យិនទៀង បានថ្លែងថា ពាក់ព័ន្ធករណីសំណុំរឿងមួយចំនួន ដែលអង្គភាពប្រឆាំងអំពើពុករលួយ(អ.ប.ព.) បានបញ្ជូនទៅតុលាការហើយ និងកំពុងបន្តស៊ើប អង្កេត លើករណីអតីតអគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ និងករណីអតីតប្រធានការិយាល័យ សេដ្ឋកិច្ច និងអភិវឌ្ឍសហគមន៍ ។
ក្នុងកិច្ចប្រជុំលើកទី៣៧ អាណត្តិទី៣ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) នៅថ្ងៃពុធ ទី០៧ ខែសីហា ឆ្នាំ២០២៤) ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានរាយការណ៍លម្អិតអំពីករណីរបស់ ឈ្មោះ ព្រំ ចាន់នី អតីតអគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ ករណីរបស់ឈ្មោះ ហេ គឿន អតីតប្រធានការិយាល័យ សេដ្ឋកិច្ច និងអភិវឌ្ឍសហគមន៍ និងឈ្មោះ សែ សុងហេង មានមុខរបរជាកសិករ។
លោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ បានចេញដីកាសម្រេចឃុំខ្លួន លោកផ្កាយបីម្នាក់ ឈ្មោះ ព្រុំ ចាន់នី អគ្គនាយករងពន្ធនាគារ ដាក់ពន្ធនាគារបណ្ដោះអាសន្ន បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចាប់ខ្លួន ពីបទប្រព្រឹត្តអំពើពុករលួយ សមគំនិត ស៊ីសំណូក និងប្រកាសទ្រព្យសម្បត្តិមិនត្រឹមត្រូវ។
សូមរំលឹកថា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ បានបញ្ជាក់ថា ជនជាប់ចោទឈ្មោះ ព្រុំ ចាន់នី ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួន នៅមណ្ឌលអប់រំកែប្រែទី១ ជាប់ចោទពីបទ សមគំនិតក្នុងអំពើស៉ីសំណូក, រំលោភអំណាច និងបទ ប្រកាសមិនត្រឹមត្រូវនូវទ្រព្យសម្បត្តិ និងបំណុល។ ពេលនេះ ជនជាប់ចោទ ព្រុំ ចាន់នី ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅឃុំឃាំងនៅពន្ធនាគារ ម១ ទីដែលខ្លួនធ្លាប់គ្រប់គ្រង ចាត់ចែងរាល់ជនសង្ស័យ ជនត្រូវចោទ ពិរុទ្ធជន និងទណ្ឌិត នៅទីនោះ មានន័យថា ទីកន្លែងដែលខ្លួនឯងធ្លាប់គ្រប់គ្រង ឥឡូវវាឃុំឃាំងខ្លួនឯងវិញហើយ ដោយសារតែប្រព្រឹត្តអំពើមិនគប្បី ស៊ីសំណូកជាមួយអ្នកជាប់ឃុំ ។
កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) អាណត្តិទី៣ លើកទី៣៧ បានដំណើរការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម តុប សំ – សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន-អនុ ប្រធាន ក.ជ.ប.ព. ដើម្បី៖ 1- ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំ ក.ជ.ប.ព. លើកទី៣៦ អាណត្តិទី៣ 2- ស្តាប់របាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) ។
បើតាមរបាយការណ៍របស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធាន អ.ប.ព. លើការងារប្រកាសទ្រព្យសម្បត្តិ និងបំណុល គឺមន្ត្រីចំនួន ២.៩៨១រូប បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះមន្ត្រីទើបទទួលបានការ តែងតាំងថ្មីចំនួន ១.៤៤៧រូប និងមន្ត្រី ១.៥៣៤រូបទៀត បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ជា លើកចុងក្រោយ ដោយមូលហេតុលាឈប់ពីការងារ -ចូលនិវត្តន៍ និងចប់អាណត្តិ។ អ.ប.ព. បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេច លើពាក្យប្ដឹងដែលមានក្នុងខែនេះ សរុប ចំនួន ៤៨ ពាក្យប្ដឹង។
ក្រុមការងារ អ.ប.ព. ដឹកនាំដោយ ឯកឧត្តម នួន សុធីមន្ត ឧបការី បានចុះផ្សព្វផ្សាយច្បាប់ និង យន្តការដាក់ពាក្យប្ដឹងមក អ.ប.ព. នៅទីចាត់ការផែនការ និងការិយាល័យការពារព្រំដែនគោក កងទ័ព្ទ ជើងគោក ដល់មានសិក្ខាកាមចូលរួម សរុប ២៧០រូប កាលពីថ្ងៃទី២៦និង២៧ ខែមិថុនា ឆ្នាំ២០២៤។
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើ ពុករលួយ និងអ្នកជំនាញផ្នែកច្បាប់របស់ អ.ប.ព. បានអញ្ជើញផ្តល់បទឧទ្ទេសនាមជាថ្មី ច្បាប់ស្តីពី “ការ ប្រឆាំងអំពើពុករលួយ និងក្រមសីលធម៌” ដល់សិស្សវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ ដល់សិក្ខាកាមចំនួន ៩៨រូប នៅសាលាភូមិន្ទរដ្ឋបាល កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ។
អ.ប.ព. បានចូលរួមសង្កេតការណ៍ការប្រឡងចំនួន០២លើក (១) ការប្រឡងបញ្ចប់ឆ្នាំសិក្សា របស់និស្សិតផ្នែកសុខាភិបាល នៃបណ្តាគ្រឹះស្ថានបណ្តុះបណ្តាលនានា នៅសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ដែលរៀបចំដោយក្រសួងសុខាភិបាល (២) ) ការប្រឡងជ្រើសរើសគ្រូបឋមសិក្សា សម្រាប់ បម្រើការក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា ដែលរៀបចំដោយក្រសួងមុខងារសាធារណៈ ក្រសួងអប់រំ យុវជន និងកីឡា។
អ.ប.ព. ក៏បានចុះសង្កេតការណ៍ការងារលទ្ធកម្មសាធារណៈចំនួន ៩៧គម្រោង របស់ អង្គភាពលទ្ធកម្ម ចំនួន៣៧ អង្គភាព និងបានបន្តចុះប្រតិបត្តិការនៅតាមមូលដ្ឋានជាក់ស្តែងមួយចំនួន ទៀត តាមសំណើរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងផ្សេងៗទៀត។
ថ្នាក់ដឹកនាំ និងមន្ត្រី អ.ប.ព. សរុបចំនួន ១០០នាក់ បានចូលរួមវគ្គបណ្តុះបណ្តាលរយៈពេល ០២ថ្ងៃ ស្តីពីការគ្រប់គ្រងនិងថែរក្សាទុកឯកសារ ដោយមានគ្រូឧទ្ទេស០៣រូប រួមមាន៖ លោកជំទាវ លឹម គឺ ទីប្រឹក្សាទីស្តីការគណៈរដ្ឋមន្ត្រី, លោក ម៉ម ចាន់ និង (៣) លោក នីសុខនឿន ប្រធាន និងអនុ ប្រធាន-នាយកដ្ឋានដម្កល់ឯកសារជាតិ នៃអគ្គនាយកដ្ឋានរាជកិច្ចនិងតម្កល់ឯកសារជាតិ នៃទីស្តីការ គណៈរដ្ឋមន្ត្រី ដែលបានប្រព្រឹត្តទៅនៅ អ.ប.ព. កាលពីថ្ងៃទី២៦-២៧ ខែមិថុនា ឆ្នាំ២០២៤ ។
ឯកឧត្តម យិនទៀង ពុទ្ធិរិទ្ធ អនុប្រធាន អ.ប.ព. បានដឹកនាំសិក្ខាកាម ជាថ្នាក់ដឹកនាំ និង មន្ត្រី អ.ប.ព. ចំនួន៥២រូប ចូលរួមក្នុងសិក្ខាសាលាអនឡាញ (Webinar) ស្តីពី ការចូលរួមរបស់ យុវជនប្រកបដោយអត្ថន័យ ក្រោមប្រធានបទ “ការបណ្តុះបណ្តាល និងពង្រឹងភាពជាអ្នកដឹកនាំ នាពេលអនាគត ក្នុងការប្រឆាំងអំពើពុករលួយ”។ សិក្ខាសាលានេះបានបង្ហាញ ពីតួនាទីរបស់យុវជន ក្នុងយុគសម័យថ្មី នៃការប្រឆាំងអំពើពុករលួយ តាមរយៈការចែករំលែកទស្សនៈផ្សេងៗគ្នា និងបទ ពិសោធន៍ជាក់ស្តែងរបស់បណ្តាវាគ្មិន ហើយបានសហការរៀបចំដោយសមាគមអន្តរជាតិនៃអាជ្ញាធរ ប្រឆាំងអំពើពុករលួយ (IAACA) បណ្ឌិត្យសភាអន្តរជាតិ ប្រឆាំងអំពើពុករលួយហុងកុង (HKIAAC) នៃគណៈកម្មការឯករាជ្យប្រឆាំងអំពើពុករលួយ (ICAC) ហុងកុង សាធារណរដ្ឋប្រជាមានិតចិន ដែល បានប្រព្រឹត្តទៅកាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ នៅ អ.ប.ព.។
សិក្ខាកាម អ.ប.ព. ចំនួន ២០រូប ដឹកនាំដោយ ឯកឧត្តម ជា សំអាត អគ្គនាយក នៃអគ្គ នាយកដ្ឋានប្រតិបត្តិការ បានចូលរួមវគ្គបណ្តុះបណ្តាលទ្វេភាគី រយៈពេល ០៧ថ្ងៃ ក្រោមប្រធានបទ “ការប្រឆាំងអំពើពុករលួយសម្រាប់ប្រទេសកម្ពុជា” ដែលរៀបចំដោយ វិទ្យាស្ថានត្រួតពិនិត្យវិន័យ និង អធិការកិច្ចប្រទេសចិន នៅទីក្រុងប៉េកាំង កាលពីថ្ងៃទី០៨-១៤ ខែកក្កដា ឆ្នាំ២០២៤។ វគ្គបណ្តុះ បណ្តាលនេះប្រព្រឹត្តឡើង ក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងកិច្ចសហប្រតិបត្តិការ លើ ការងារប្រយុទ្ធប្រឆាំងអំពើពុករលួយរវាងប្រទេសទាំងពីរ តាមស្មារតីនៃគំនិតផ្តួចផ្តើមផ្លូវមួយ ខ្សែក្រវ៉ាត់ មួយ ក្នុងផ្នែកនៃកិច្ចសហប្រតិបត្តិការពង្រឹងធនធានមនុស្ស។
អង្គភាពប្រឆាំងអំពើពុករលួយ បានធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំក្រុមការងារត្រីភាគី លើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការប្រឆាំងអំពើពុករលួយ រវាងប្រទេសទាំង០៣ រួមមាន (Anti-Corruption Unit, ACU)កម្ពុជា, (State Inspection Authority, SIA) ឡាវ និង (National Anti-Corruption Commission, NACC)ថៃ លើប្រធានបទ “ការអប់រំ និងការបង្ការទប់ស្កាត់ អំពើពុករលួយក្នុងការ ផ្តល់សេវាសាធារណៈ”។ កិច្ចប្រជុំបានប្រារព្ធធ្វើឡើងរយៈពេល០២ថ្ងៃ (៣១ខែកក្កដា និង០១ខែសីហា ឆ្នាំ២០២៤) នៅទីរួមខេត្តសៀមរាប ក្នុងគោលបំណងពិភាក្សាស៊ីជម្រៅ លើចំនុចសំខាន់០២ រួមមាន៖ • កិច្ចពិភាក្សាពាក់ព័ន្ធ មាត្រា៤៨ និង៤៩ នៃអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើ ពុករលួយ (United Nation Convention Against Corruption, UNCAC) ក្នុងន័យ ពង្រីកបន្ថែមកិច្ចសហប្រតិបត្តិការប្រឆាំងអំពើពុករលួយ រវាងស្ថាប័នទាំង០៣ ដោយផ្តោតលើ ការចែករំលែកបទពិសោធន៍ និងយុទ្ធសាស្ត្រ ទាក់ទងនឹងការងារអប់រំ ការងារបង្ការទប់ស្កាត់។ • កិច្ចពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ លើភាពស្អាតស្អំ នៃការផ្តល់សេវាសាធារណៈការពង្រឹង ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរបស់មន្ត្រីបម្រើការនៅតាមព្រំដែន ព្រមទាំងការងារ
អំពីករណីសំណុំរឿងមួយចំនួន ដែល អ.ប.ព. បានបញ្ជូនទៅតុលាការហើយ និងកំពុងបន្តស៊ើប អង្កេត។ កិត្តិនីតិកោសលបណ្ឌិត ក៏បានរាយការណ៍លម្អិតអំពីករណីរបស់ ឈ្មោះ ព្រំ ចាន់នី អតីត អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ ករណីរបស់ឈ្មោះ ហេ គឿន អតីតប្រធានការិយាល័យ សេដ្ឋកិច្ច និងអភិវឌ្ឍសហគមន៍ និងឈ្មោះ សែ សុងហេង មានមុខរបរជាកសិករ។
ក្រោយពីបានស្តាប់ របាយការណ៍របស់ប្រធានអង្គភាព ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានពិភាក្សា លើកសំនួរ និងផ្តល់អនុសាសន៍ល្អៗជាច្រើន លើការរាយការណ៍ អំពីការងារពាក្យប្ដឹង ការងារប្រកាសទ្រព្យសម្បត្តិនិងបំណុល និងកិច្ចការផ្សេងៗទៀត ដែលអង្គភាពកំពុងចាប់អារម្មណ៍ និងកំពុងអនុវត្តនៅពេលនេះ និងនៅពេលខាងមុខ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី


















