Monday, May 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តកណ្តាល ណែនាំឲ្យមន្រ្តីជំនាញ អនុវត្តទៅតាមគោលការណ៍ច្បាប់ចរាចរណ៍ ពាក់ព័ន្ធទៅនឹងរថយន្តដឹកសំពីងសំពោងខុសលក្ខណៈបច្ចេកទេស

កណ្តាល ៖ ឯកឧត្តមគួច ចំរើន អភិបាលខេត្តកណ្តាល នៅថ្ងៃទី៧ខែសីហាឆ្នាំ២០២៤នេះ បានយ៉ាងដូច្នេះថា ” សូមអង្វរ​ ឈប់ទៅបងប្អូន​ សូមកោតសរសើរ​ ការខិតខំ​ តែដាក់លើសបែបនេះ​ ហានិភ័យណាស់​ ទទួលស្គាល់ថា​ បានប្រាក់ចំណូលបន្ថែម​ តែបើគ្រោះថ្នាក់​ គឺបាត់បង់ជីវិត​ខ្លួនឯង​ និង​ អ្នកដទៃ “។

ពាក់ព័ន្ធនឹងករណីនេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមជម្រាបជូនសាធារណជនឱ្យបានជ្រាប ពាក់ព័ន្ធទៅនឹងរថយន្តដឹកសំពីងសំពោងខុសលក្ខណៈបច្ចេកទេសធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ ត្រូវបានមន្រ្តីជំនាញអនុវត្តដូចខាងក្រោម៖
១-មន្រ្តីអនុវត្តច្បាប់ចរាចរណ៍ អនុវត្តទៅតាមគោលការណ៍ច្បាប់ចរាចរណ៍ ធ្វើយ៉ាងណាឱ្យការដឹកជញ្ជូនបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក។
២-ចំពោះអ្នកដែលមករារាំង ឬទាមទារប្រឆាំងការអនុវត្តច្បាប់ចរាចរណ៍នឹងត្រូវអនុវត្តទៅតាមនីតិវិធីច្បាប់។

ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជាក់ថា អ្នកពាក់ព័ន្ធសូមដកខ្លួនជាបន្ទាន់!! ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×