Monday, May 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិត្តភាពរវាងប្រទេសកម្ពុជានិងចិន នៅតែត្រូវបានបន្តពង្រឹងពង្រីកឥតឈប់ឈរ​ រហូតមកដល់ពេលនេះ​ ទំនាក់ទំនងមិត្តភាពក្លាយទៅជាមិត្តភាពដែកថែបបន្តមកដល់ជំនាន់ក្រោយ

ភ្នំពេញ៖ ឯកឧត្តម វ៉ាង វិនពីន មានប្រសាសន៍​បន្ថែមថា​ កិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងរវាងប្រទេសទាំងពីរ​ កម្ពុជា-ចិន​ គឺត្រូវបានបង្កើតឡើង ចាប់ពីថ្នាក់ដឹកនាំជាច្រើនជំនាន់មុនរួចមកហើយ​ តាំងរហូតមកដល់ពេលនេះ​ ហើយមិត្តភាពរវាងប្រទេសទាំងពីរ នៅតែត្រូវបានបន្តពង្រឹងពង្រីកឥតឈប់ឈរ​ រហូតមកដល់ពេលនេះ​ ទំនាក់ទំនងមិត្តភាពក្លាយទៅជាមិត្តភាពដែកថែបបន្តមកដល់ជំនាន់ក្រោយ ។

នារសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាតំណាងរាស្ត្រនៅមណ្ឌលខេត្តបាត់ដំបង​ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ​ ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី នៅវិមានរដ្ឋសភា។

ជាកិច្ចចាប់ផ្ដើមសម្តេចក្រឡាហោម ស ខេង​ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ​ សម្ដេចក៏សូមចូលរួមដង្ហែតាមអង្គព្រះមហាក្សត្រព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងចូលរួមអបអរសាទរចំពោះឯកឧត្តម វ៉ាង វិនពីន ដែលត្រូវបាន តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់សាធារណរដ្ឋប្រជាមានិតចិន​ ប្រចាំនៅរាជាណាចក្រកម្ពុជា។

សម្តេចក្រឡាហោម​ ចាត់ទុកថាការតែងតាំងឯកឧត្ដម​ នៅក្នុងតួនាទីនេះគឺពិតជាបង្ហាញអំពី សារៈសំខាន់ ដែលសាធារណរដ្ឋប្រជាមានិតចិន​ បានមើលឃើញចំពោះទំនាក់ទំនងជាមួយនឹងព្រះរាជាណាចក្រកម្ពុជា។

ជាការឆ្លើយតបឯកឧត្តម​ ឯកអគ្គរដ្ឋទូត​ចិន បានថ្លែងអំណរគុណសម្តេច​ និងសូមកោតសរសើរ​ និងវាយតម្លៃខ្ពស់ចំពោះសម្តេច​ ក្នុងនាមជាឥស្សរជននយោបាយជាន់ខ្ពស់មួយរូប​ ដែលបានចូលរួមចំណែកយ៉ាងច្រើននៅក្នុងដំណើរការស្ដារកសាងអភិវឌ្ឍន៍​ និងប្រទេសកម្ពុជាដូចជារួមចំណែកដល់ការ ថែរក្សានូវសុខសន្តិភាពនិងស្ថិរភាព។

ឯកឧត្តម វ៉ាង វិនពីន មានប្រសាសន៍​បន្តថា​ កន្លងមកសម្ដេចក្រឡាហោម​ ក៏ជាមិត្តភក្ដិចាស់របស់ប្រទេសចិន​នៅក្នុងតួនាទីសម្តេច បានបំពេញនៅក្នុងអាណត្តិមុនៗ​ កន្លងមក​ ជាឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ឯកឧត្តម វ៉ាង វិនពីន មានប្រសាសន៍​បន្ថែមថា​ កិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងរវាងប្រទេសទាំងពីរ​ កម្ពុជា-ចិន​ គឺត្រូវបានបង្កើតឡើង ចាប់ពីថ្នាក់ដឹកនាំជាច្រើនជំនាន់មុនរួចមកហើយ​ តាំងរហូតមកដល់ពេលនេះ​ ហើយមិត្តភាពរវាងប្រទេសទាំងពីរ នៅតែត្រូវបានបន្តពង្រឹងពង្រីកឥតឈប់ឈរ​ រហូតមកដល់ពេលនេះ​ ទំនាក់ទំនងមិត្តភាពក្លាយទៅជាមិត្តភាពដែកថែបបន្តមកដល់ជំនាន់ក្រោយ ។

ឯកឧត្តម វ៉ាង វិនពីន ក៏សង្ឃឹមជឿជាក់ថាទោះបីជាសម្តេចក្រឡាហោម ទោះមិនស្ថិតនៅក្នុងរដ្ឋាភិបាល​ ក៏ប៉ុន្តែឧត្ដមសង្ឃឹមជឿជាក់ថាសម្ដេច​ នៅតែបន្តគាំទ្រនិងយកចិត្តទុកដាក់ដល់ការពង្រឹងពង្រីកនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ។

ជាការឆ្លើយតបសម្ដេចក្រឡាហោម​ សូមថ្លែងអំណរគុណចំពោះពាក្យពេចន៍ដ៏ល្អដែលឯកឧត្តម បានលើកឡើង​ ហើយសម្ដេច​ ក៏សូមថ្លែងអំណរគុណចំពោះបក្សក៏ដូចជារដ្ឋាភិបាលចិន​ ដែលកន្លងមកតែងជួយគាំទ្រដល់បុព្វហេតុ​ស្ដារ​ និងអភិវឌ្ឍប្រទេសកម្ពុជា​ ក៏ដូចជារួមចំណែកដល់ការធានាដល់សុខសន្តិភាពនិងស្ថិរភាពរបស់កម្ពុជា ។

សម្តេចក្រឡាហោម​​ ក៏សូមកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសចិន​ ក្រោមការដឹកនាំរបស់គណបក្សក៏ដូចជារបស់រដ្ឋាភិបាល​ ហើយសម្ដេចក៏សូមវាយតម្លៃខ្ពស់ចំពោះតួនាទីកាន់តែមានសារៈសំខាន់របស់ប្រទេសចិននៅក្នុង ឆាកអន្តរជាតិ​ ជាពិសេសនៅក្នុងក្របខណ្ឌសកលដែលប្រទេសចិនបានដើរតួនាទីកាន់តែសំខាន់នៅក្នុង ការងារនយោបាយក៏ដូចជាសេដ្ឋកិច្ច។

សម្តេចក្រឡាហោម​ ផ្ទាល់នឹងបន្តខិតខំអស់ពីលទ្ធភាពនិងគ្រប់លទ្ធភាពក្នុងការបន្តគាំទ្រដូចជាពង្រឹងពង្រីកនូវទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ជាចុងបញ្ចប់​ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាតំណាងរាស្ត្រនៅមណ្ឌលខេត្តបាត់ដំបង​ សូមជូនពរឲ្យឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី សូមទទួលបានជោគជ័យនៅក្នុងបេសកកម្មអាណត្តិការទូត​ របស់ឧត្ដមនៅព្រះរាជាណាចក្រកម្ពុជា​ ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×