ភ្នំពេញ ក្រសួងមហាផ្ទៃ បានគាំទ្រនូវសំណើរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) និងបានស្នើអភិបាលនៃគណ:អភិបាលរាជធានី ខេត្ត ផ្តល់កិច្ចសហការ និងសម្របសម្រួលជាមួយ អ.ដ.ក. ដើម្បីឱ្យ អ.ដ.ក. ផ្សព្វផ្សាយអំពីបេសកកម្មរបស់ខ្លួន និងធ្វើការរៀបចំវគ្គបណ្តុះបណ្តាលអំពីបច្ចេកទេសនៃការសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនដល់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញលិខិតជម្រាបមក
ឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ករណីសំណើសុំកិច្ចសហការជាមួយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់
ដើម្បីចុះធ្វើការផ្សព្វផ្សាយអំពីបេសកកម្មរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធ
តុលាការ (អ.ដ.ក) និងការរៀបចំវគ្គបណ្តុះបណ្តាលអំពីបច្ចេកទេសនៃការសម្រុះសម្រួលដោះស្រាយ
វិវាទក្រៅប្រព័ន្ធតុលាការជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។
យោងតាម៖ លិខិតេលេខ ០២៧/២៤ រប.អ.ដ.ក ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ របស់អាជ្ញាធរជាតិ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានសូមជម្រាប ឯកឧត្តម លោកជំទាវ ជ្រាបថា អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានធ្វើលិខិតមកក្រសួងមហាផ្ទៃ ស្នើសុំកិច្ចសហការជាមួយ រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដើម្បីចុះធ្វើការផ្សព្វផ្សាយអំពីបេសកកម្មរបស់ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ(អ.ដ.ក) និងរៀបចំវគ្គបណ្តុះបណ្តាលអំពីបច្ចេកទេស
នៃការសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ដើម្បីឱ្យយន្តការ សម្រុះសម្រួលដោះស្រាយវិវាទដោយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ អាចដំណើរការទៅបានដោយរលូន និងសម្រេចបានលទ្ធផលខ្ពស់ ក៏ដូចជាដើម្បីពង្រឹងប្រសិទ្ធភាពនៃការសម្រុះសម្រួលដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការដោយរដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នឹងធ្វើការផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងអំពីបេសកកម្មរបស់ខ្លួន និងរបៀបនៃការដោះស្រាយបញ្ចប់ជាស្ថាពរ នូវវិវាទ តាមរយៈយន្តការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលកំណត់ហេតុព្រមព្រៀង បញ្ចប់វិវាទធ្វើឡើងដោយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ មានអានុភាពអនុវត្តដូចសាលក្រម ស្ថាពររបស់តុលាការ។ ទន្ទឹមនេះ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នឹងរៀបចំវគ្គបណ្តុះបណ្តាល អំពីបច្ចេកទេសនៃការសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ
និងមន្ត្រីការិយាល័យនីតិកម្ម និងសម្រុះសម្រួលដោះស្រាយវិវាទមូលដ្ឋាននៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ក្រសួងមហាផ្ទៃគាំទ្រនូវសំណើខាងលើនេះ និងសូមស្នើ ឯកឧត្តម លោកជំទាវ ផ្តល់កិច្ចសហការ និងសម្របសម្រួលជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្នុងការរៀបចំផ្សព្វផ្សាយអំពីបេសកកម្ម
របស់ អ.ដ.ក និងការរៀបចំវគ្គបណ្តុះបណ្តាលអំពីបច្ចេកទេសនៃការសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធ តុលាការ ជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិឱ្យដំណើរការទៅដោយរលូន និងសម្រេចបានលទ្ធផលល្អតាមការគ្រោងទុក៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី







