Tuesday, May 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា បានលើកសរសើរអំពីការរីកចម្រើន នៃទំនាក់ទំនងកម្ពុជា-ចិន ក្នុងរយៈពេល ៦៦ឆ្នាំនេះ

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា រដ្ឋមន្រ្តីក្រសួងការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីជប់លៀងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៦ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន និងការចូលកាន់តំណែងថ្មីរបស់ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងសុន្ទរកថាថ្លែងក្នុងពិធីខាងលើ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា បានលើកសរសើរអំពីការរីកចម្រើននៃទំនាក់ទំនងកម្ពុជា-ចិន ក្នុងរយៈពេល ៦៦ឆ្នាំនេះ ដោយបានក្លាយទៅជាកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងវិវឌ្ឍទៅជាមិត្តភាពដែកថែប។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានលើកអំពីកុងសង់ស៊ីសរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក្នុងការកសាងសហគមន៍វាសនារួម និងបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលផ្តោតលើវិស័យអាទិភាពចំនួន ៦។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា ក៏បានសម្តែងការអបអរសាទរចំពោះឯកឧត្តម វ៉ាង វិនពីន ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសចិន ប្រចាំកម្ពុជា ព្រមទាំងបានបញ្ជាក់អំពីកិច្ចសហការ និងការគាំទ្រដល់ឯកឧត្តម ឯកអគ្គរដ្ឋទូត ក្នុងអាណត្តិបេសកកម្មនៅកម្ពុជា៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×