Tuesday, May 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្នុងឆមាសទី១ ឆ្នាំ២០២៤ កម្ពុជានាំចេញកសិផលវិស័យកសិកម្ម សម្រេចបានជាង ៦លានតោន កើនឡើងជិត ៦០ភាគរយ

ភ្នំពេញ ៖ បើតាមបណ្តាញសង្គមតេឡេក្រាមផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី២០ខែកក្កដាឆ្នាំ២០២៤នេះ បានចេញរបាយការណ៍ ពីកសិផលក្នុងវិស័យកសិកម្មដែលបាននាំចេញក្នុងឆមាសទី១ ឆ្នាំ២០២៤ សម្រេចបានជាង ៦លានតោន កើនឡើងជិត ៦០ភាគរយ ដោយក្នុងនោះ ៩៤% នៃកសិផលកម្ពុជា គឺឆ្ពោះទៅកាន់ទីផ្សារសំខាន់ៗដូចជា៖ – ប្រទេសចិន៖ ចេក អង្ករ ដំឡូងមី ស្វាយ និងមៀន – ប្រទេសរៀតណាម៖ ស្រូវ ចន្ទី ដំឡូងមី ស្វាយស្រស់ – ប្រទេសថៃ៖ ដំឡូងមី ស្វាយស្រស់ ម្ទេស កន្ទក់ ។

បើតាមរបាយការណ៍បញ្ជាក់ថា វិស័យកសិកម្ម ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៤៖
១. ក្នុងឆមាសទី១ ឆ្នាំ២០២៤ ការនាំចេញកសិផលរបស់កម្ពុជា សម្រេចបានជាង ៦លានតោន កើនឡើងជិត ៦០ភាគរយ ធៀបនឹងឆមាសទី១ ក្នុងឆ្នាំ២០២៣ ដែលជាកំណើនមិនធ្លាប់មាន ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ ។ កសិផលប្រមាណ ៦លានតោន បាននាំចេញទៅកាន់ទីផ្សារ គោលដៅចំនួន ៧៧ប្រទេសទូទាំងពិភពលោក ។

២. ៩៤% នៃកសិផលកម្ពុជា គឺឆ្ពោះទៅកាន់ទីផ្សារសំខាន់ៗដូចជា៖

  • ប្រទេសចិន៖ ចេក អង្ករ ដំឡូងមី ស្វាយ និងមៀន
  • ប្រទេសរៀតណាម៖ ស្រូវ ចន្ទី ដំឡូងមី ស្វាយស្រស់
  • ប្រទេសថៃ៖ ដំឡូងមី ស្វាយស្រស់ ម្ទេស កន្ទក់ ។

៣. កសិផលកម្ពុជា ដែលកំពុងមានកំណើនទីផ្សារក្រៅពីស្រូវ ស្វាយចន្ទី និងដំឡូងមី ៖ ស្វាយស្រស់ ដំណាប់ស្វាយ ទុរេន គ្រាប់ពោត មៀនស្រស់ ម្រេច និងម្ទេសស្រស់។

៤. គ្រាប់ស្វាយចន្ទីឆៅ៖ មានទំហំនាំចេញជិត ៨០០លានដុល្លារ ប្រហែល ១ភាគ៣ នៃតម្លៃនាំចេញ កសិផលសរុបរបស់កម្ពុជា ។

៥. ទំហំទឹកប្រាក់ពីការនាំចេញ៖

  • កសិផលក្រៅពីស្រូវ-អង្ករ ៖ ជាង ១៨០០ពាន់លានដុល្លារ
  • កសិផលស្រូវ៖ ជាង ៤០០លានដុល្លារ
  • កសិផលអង្ករ៖ ជាង ២០០លានដុល្លារ
  • ប្រភេទដំឡូងមី៖ មានបរិមាណជាង ២,៥០លានតោន ដែលជាកំណើនខ្ពស់ជាងគេទី១ ក្នុងចំណោមកសិផលសំខាន់ដទៃទៀត ដោយទទួលបានទឹកប្រាក់ចំនួនជាង ៤៥០លានដុល្លារអាមេរិក ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី
×