Tuesday, May 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពេលនេះកម្រិតទឹកទំនប់វារីអគ្គិសនីកំចាយ កើនឡើងដល់កម្ពស់ ១៤៨,០០ ម៉ែត្រ ក្រុមការងារបច្ចេកទេស នឹងធ្វើការបើកទ្វាររំដោះទឹកចេញពីទំនប់ វារីអគ្គិសនី ដោយសន្សឹមៗ

កំពត ៖ នៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២៤ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត សូមជម្រាបជូនដំណឹងដល់សាធារណៈជន មេត្តាជ្រាបថា ដោយសារកត្តាអាកាសធាតុ ភ្លៀងនៅតែបន្តធ្លាក់រយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នា ជាពិសេសនៅ តំបន់អាងទឹក នៃស្ថានីយ៍វារីអគ្គិសនីកំចាយ កម្រិតទឹកក្នុងអាងបានបន្តកើនឡើងជាបន្តបន្ទាប់។

តាមការគូសបញ្ជាក់របស់ក្រុមការងារបច្ចេកទេស នៃទំនប់វារីអគ្គិសនីកំចាយបានឲ្យដឹងថា នៅពេលកម្រិតទឹកមាន ការកើនឡើងដល់កម្ពស់ ១៤៨,០០ ម៉ែត្រ ក្រុមការងារបច្ចេកទេសនឹងធ្វើការបើកទ្វាររំដោះទឹកចេញពីទំនប់ វារីអគ្គិសនី ដោយសន្សឹមៗ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×