Tuesday, May 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៦ នៃទំនាក់ទំនងចិន-កម្ពុជា

ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាភ្ញៀវឥស្សរជនជាន់ខ្ពស់ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៦ នៃទំនាក់ទំនងការទូតរវាងសាធារណរដ្ឋប្រជាមានិតចិន​ និងព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារសុខាភ្នំពេញរ៉េស៊ីដង់ នៅរាត្រីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។

ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៦ នៃទំនាក់ទំនងការទូតរវាងសាធារណរដ្ឋប្រជាមានិតចិន​ និងព្រះរាជាណាចក្រកម្ពុជា បានភ្ជាប់ជាមួយកម្មវិធីអបអរសាទរការចូលកាន់តួនាទីជា ឯកអគ្គរដ្ឋទូតថ្មីរបស់ប្រទេសចិនប្រចាំនៅកម្ពុជារបស់ ឯកឧត្តម Wang Wenbin ផងដែរ។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ឥស្សរជនជាន់ខ្ពស់របស់កម្ពុជាជាច្រើនរូប​ និងឯកឧត្តម ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ព្រមទាំងសហការី ភ្ញៀវជាតិអន្តរជាតិយ៉ាងច្រើនកុះករ។ ទំនាក់ទំនងដែកថែបកម្ពុជា-ចិន បង្កើត​ និងពូនជ្រំដោយ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជាមួយនឹងថ្នាក់ដឹកនាំរបស់ប្រទេសចិនពីអតីតកាល ហើយបានបន្តរីកចម្រើនឥតឈប់ឈរ និងកាន់តែស៊ីជម្រៅឡើងដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបន្តវេនមកដល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាមួយថ្នាក់ដឹកនាំចិនជំនាន់ក្រោយមាន ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ដែលបានឯកភាពគ្នាដាក់ចេញនូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងផែនការសកម្មភាព ២០២៤-២០២៨ ដើម្បីជាផែនទីចក្ខុវិស័យ និងជាការបង្ហាញនូវការប្តេជ្ញាចិត្តថ្មីមួយទៀតរវាងកម្ពុជា និងចិន ឆ្ពោះទៅការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងកម្រិតថ្មីមួយទៀត សំដៅសម្រេចបាននូវការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ នាំមកនូវផលប្រយោជន៍ដល់ប្រទេស​ និងប្រជាជនទាំងពីរជាបន្តបន្ទាប់ ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×