Tuesday, May 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តកំពង់ចាម ចុះលើកទឹកចិត្ត និងជំរុញឱ្យមន្ត្រីកសិកម្ម ចាក់ថ្នាំការពារជំងឺសារទឹកដល់គោ-ក្របីរបស់កសិករ

ខេត្តកំពង់ចាម : ក្នុងករណីបើមានដង្កូវហ្វូងកាត់ស៊ីផលដំណាំរបស់បងប្អូនប្រជាកសិករនៅតំបន់ណាមួយ សូមប្រញាប់រាយការណ៍មកអាជ្ញាធរជាបន្ទាន់ ដើម្បីទាក់ទងមន្ត្រីជំនាញកសិកម្ម ចុះបាញ់ថ្នាំសម្លាប់ហ្វូងដង្កូវនោះ ជៀសវាងកុំឲ្យរីករាលដាល”។ នេះជាប្រសាសន៍របស់ លោក អ៊ុន ចាន់ដាអភិបាលខេត្តកំពង់ចាម ក្នុងឱកាសយុទ្ធនាការចាក់វ៉ាក់សាំងជំងឺសារទឹកគោ ចំនួន ២២០ ក្បាល និងក្របី ២០ក្បាល ដោយធ្វើឡើងនាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ នៅឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម, ហើយអាជ្ញាធរ ក៏បានអំពាវនាវធ្វើយ៉ាងណាឱ្យមន្ត្រីពេទ្យសត្វប្រចាំការនៅតាមភូមិនីមួយៗត្រូវចាក់វ៉ាក់សាំងគោ-ក្របីឱ្យអស់ ដើម្បីទប់ស្កាត់កុំឱ្យមានជំងឺសារទឹកផ្ទុះឡើង។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម មានប្រសាសន៍លើកឡើងថា នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺលើសត្វពាហនៈជូនដល់ប្រជាកសិករ នាឱកាសនេះ គឺមានការចូលរួមពីអភិបាលរងខេត្តក្រុមប្រឹក្សាខេត្តព្រមទាំងអាជ្ញាធរមូលដ្ឋាន ក្រោមការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល ដោយបានចាត់ឱ្យមន្ត្រីកសិកម្មឱ្យចុះប្រចាំការ តាមឃុំមួយចំនួន ក្នុងខេត្តកំពង់ចាម ដើម្បីពិនិត្យមើលលើវិស័យកសិកម្មនិងការចិញ្ចឹមសត្វជាដើម។

លោកអភិបាលខេត្ត បានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងនេះ គឺពិតជាមានសារៈសំខាន់ ដូច្នេះមន្ត្រីពេទ្យសត្វប្រចាំភូមិត្រូវតែផ្សព្វផ្សាយឲ្យបានទូលំទូលាយធ្វើយ៉ាងណា ឱ្យប្រជាពលរដ្ឋនាំយកគោ-ក្របីមកចាក់វ៉ាក់សាំងឲ្យបានទាន់ពេលវេលា ដើម្បីជៀសវាងកុំឲ្យមានបញ្ហាណាមួយកើតឡើង៕រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី

×