Tuesday, May 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលព្រហ្មទណ្ឌកម្រិតស្រាល ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធឆក់យកកាបូបស្ពាយ នៅមុខផ្សារស៊ីធីម៉ល

ភ្នំពេញ ៖ ដោយទទួលបានបញ្ជាដឹកនាំពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរង ទទួលដឹកនាំការិយាល័យ នៅថ្ងៃទី១៤ និងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ចំនួន០៣នាក់ ពាក់ព័ន្ធឆក់យកកាបូបស្ពាយ ប្រព្រឹត្តនៅចំណុចមុខផ្សារស៊ីធីម៉ល ផ្លូវលេខ២១៧ សង្កាត់វាលវង់ ខណ្ឌ៧មករា កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤។

លោកវរសេនីយ៍ឯក ម៉ម​ សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឱ្យដឹងថាជនសង្ស័យចំនួន០៣នាក់ ឃាត់ខ្លួនរួមមាន៖ ១-ឈ្មោះ សួស សុវណ្ណវិរៈ ភេទ ប្រុស ជនជាតិ ខ្មែរ។ ២-ឈ្មោះ គឿង សុជាតិ ភេទ ប្រុស ជនជាតិ ខ្មែរ។ ៣-ឈ្មោះ ផាត់ យូសែប ហៅ យ៉េប ភេទ ប្រុស ជនជាតិ ខ្មែរ។

វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ សេរីឆ្នាំ២០២០ ពាក់ផ្លាកលេខ ភ្នំពេញ១IL-២០៩១, ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២៤ ពាក់ផ្លាកលេខភ្នំពេញ១KQ-៤១៧១, ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ លេខតួ ពាក់ផ្លាកលេខភ្នំពេញ១JP-០៥៦១, មួកសុវត្ថិភាព ចំនួន ០១, អាវដៃវែង ពណ៌ ខ្មៅ ចំនួន ០១, កាបូបស្ពាយ ពណ៌ ខ្មៅ ចំនួន ០១ (ជារបស់ជនរងគ្រោះ), កុំព្យូទ័រឡេបថប់ម៉ាកASUS ពណ៌ ប្រផេះ ចំនួន ០១ គ្រឿង (ជារបស់ជនរងគ្រោះ)។

សម្ភារៈបាត់បង់៖ កាបូបស្ពាយ ពណ៌ ខ្មៅ ចំនួន ០១ ,កុំព្យូទ័រឡេបថប់ម៉ាកASUS ពណ៌ ប្រផេះ ចំនួន ០១ គ្រឿង , ប្រអប់ដាក់ឯកសារមួយចំនួន , កាបូបប្រាក់ចំនួន ០១ ,អត្តសញ្ញាណបណ្ណ ,កាតធនាគារ , កាតបសស និងកាតបុគ្គលិកទូរទស្សន៍ហង្សមាស។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញការិយាល័យ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធដោយ ៖សុទ្ធលី

×