ភ្នំពេញ ៖ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១២:០០នាទី កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងកំលាំងការិយាល័យនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ជាបន្តបន្ទាប់ពីបទលួចមានស្ថានទម្ងន់ទោស ដោយការប្រើអំពើហិង្សា(វាយប្លន់យកម៉ូតូ)ស្រាវជ្រាវឃាត់ខ្លួននៅចំណុចផ្លូវលេខR5 ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៨B ផ្លូវលេខ៥៩០ ក្រុមទី៦៤ ភូមិ១៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល០១:១៥នាទីរំលងអធ្រាត្រ ។
ជនសង្ស័យ: ១-ឈ្មោះ ទួន ឌីដាវីឌ ហៅ វីឌ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ (ជនដៃដល់)។ ២-ឈ្មោះ អ៊ុន ធុនណា ហៅ ធុនណា ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលពុំចាំលេខ ផ្លូវរថភ្លើង ភូមិ២២ ក្រុមទី១០៥ សង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ(ជនដៃដល់) ។ ៣-ឈ្មោះ ជីង សុវណ្ណ ហៅ រ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ (សមគំនិត)។
វត្ថុតាងចាប់យក .ម៉ូតូចំនួន០២គ្រឿង ១.ម៉ាកHONDA Scoopy i ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខភ្នំពេញ1HP5779(ជារបស់ជនរងគ្រោះ) ២.ម៉ាកHONDA Vision ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1BZ5116(ជារបស់ជនសង្ស័យជិៈធ្វើសកម្មភាព)
ជនរងគ្រោះ ឈ្មោះ ហ៊ុយ ចាន់មករា ភេទប្រុសអាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន មេឌា8TEEN ស្នាក់នៅ ផ្ទះលេខ២៩១ ផ្លូវលេខ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីពេញ ។
បច្ចុប្បន្នជនសង្ស័យ០៣នាក់ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីវិធី៕ រក្សាសិទ្ធដោយ ៖សុទ្ធលី





