Tuesday, May 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​ឃាត់មុខសញ្ញា​គ្រឿងញៀន​១នាក់ បន្ដឈានទៅបង្រ្កាបមុខសញ្ញាមេក្លោង២នាក់ និងដកហូតបានវត្ថុតាង


កំពង់ស្ពឺ៖​ ទទួលបាន​ព័ត៌មាន​ពីប្រភពមហាជន​ល្អ ថា​នៅចំណុចរោងបុណ្យភូមិគីរីរស្មី ឃុំព្រៃរំ​ដួ​ល ស្រុក​ភ្នំ​ស្រួ​ច​ មានករណី​ចែកចាយ​គ្រឿង​ញៀន​ កម្លាំងការិយាល័​យ​ប្រឆាំងគ្រឿងញៀន ទទួល​បញ្ជាដឹកនាំ​ផ្ទាល់​ពី​ លោក​ឧត្ដ​មសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការ​នគរបាល​ខេត្ត​កំព​ង់ស្ពឺ​ បានចុះសហការជាមួយអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច បានធ្វើការបង្ក្រាបមុខសញ្ញា ១នាក់ ឈ្មោះ អុឹម ចាន់ធី​ ​(ផ​ល) ភេទស្រី អាយុ​ ៤៦​ឆ្នាំ នៅភូមិតាំងស្រឡៅ ឃុំតាំងស្យា ស្រុកភ្នំស្រួច និងដកហូតម្សៅក្រាមពណ៌សថ្លាស​ង្ស័យជាគ្រឿងញៀន២៣កញ្ចប់ (២២តូច និង ១​មធ្យម), ម៉ូតូ ១គ្រឿង ទូរស័ព្ទ ៣គ្រឿង។យោងតាម​ចម្លើយ​ឈ្មោះ អុឹម ចាន់ធី ឆ្លើយថាគ្រឿង​ញៀនជារប​ស់ឈ្មោះ ជឿង លីឃៀង ភេទប្រុស អាយុ ៤៣ឆ្នាំ នៅភូមិសំបួរ ឃុំតាំងស្យា ស្រុកភ្នំស្រួច ។

ដោយបានការសម្របសម្រួលនីតិវិធីពី​ តំណាង​អ​យ្យការ​ អមសាលាដំបូងខេត្ដកំពង់ស្ពឺ​ សមត្ថកិច្ច​ប្រតិបត្តិការបន្តឃា​ត់ឈ្មោះ ជឿង លីឃៀង និងបន្តឆែកឆេរបន្ទប់ឈ្មោះ សា​ន់ រិន្ទ ភេទប្រុស អាយុ ៧១ឆ្នាំ នៅភូមិសំបួរ ឃុំតាំងស្យា ស្រុកភ្នំស្រួច ដកហូតបានគ្រឿ​ងញៀនចំនួន ៧កញ្ចប់​,ជ​ញ្ចីងថ្លឹងគ្រឿងញៀន ១គ្រឿ​ង,ថង់សម្រាប់វេចខ្ចប់មួយ​ចំនួន,ម៉ូតូ១គ្រឿង,ទូរស័ព្ទដៃ ១គ្រឿង។

ជាក់ស្ដែង​ឃាត់មុខសញ្ញា៣នាក់ ស្រី១ ដកហូតគ្រឿ​ងញៀន ៣០កញ្ចប់ (២៧តូច.២មធ្យម) ,ទូរស័ព្ទ ៤​គ្រឿ​ង,ម៉ូតូ ២​គ្រឿង,ជញ្ចីងថ្លឹងគ្រឿងញៀន ១​គ្រឿ​ង និងថង់វេចខ្ចប់មួយ​ចំនួន។​ បច្ចុប្បន្ន​សមត្ថកិច្ច​បានក​សា​ងសំណុំរឿ​ងបញ្ជូនទៅអយ្យការ​ អមសាលាដំបូងខេត្ដកំពង់ស្ពឺ​ ចំណាត់ការ​នីតិវិធី​បន្ដ​៕រក្សាសិទ្ធដោយ​៖ សុទ្ធលី

×