Tuesday, May 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្នាក់ដឹកនាំខេត្តនាំយកទៀនវស្សា ប្រគេនចៅអធិការវត្តចំនួន៤ ក្នុងក្រុងកំពង់ចាម

ខេត្តកំពង់ចាម: តាមទំនៀមទម្លាប់ព្រះពុទ្ធសាសនា ឱ្យតែចូលដល់រដូវវស្សាព្រះសង្ឃគ្រប់ទីវត្តអារាមទាំងអស់តែងតែគង់នៅវត្តរយៈពេល៣ខែ ដោយមានពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយតែងតែនាំយកចង្ហាន់មកប្រគេនព្រះសង្ឃ។ ប្រពៃណីនេះត្រូវបានដូនតាយើងបានប្រតិបត្តិគោរពមកដល់បច្ចុប្បន្នមានរយៈពេល២៥៦៧ឆ្នាំហើយ
គឺមានពលរដ្ឋប្រមាណជាង៩០% នៅតែគោរពនិងប្រតិបត្តិតាមឱវាទព្រះពុទ្ធ ។

ព្រះតេជគុណខាន់ ខាត់ ព្រះចៅអធិការវត្តបឹងកុក មានថេរដីកាឲ្យដឹងថា:ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តឯកឧត្តមខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តអមដំណើរដោយមន្ត្រីក្រោមឱវាទជាច្រើននាក់បាននាំយកទៀនវស្សា អង្ករ
រួមទាំងរបស់មួយចំនួនទៀត អមដោយបច្ច័យមួយចំនួនមកប្រគេនដល់ព្រះសង្ឃនៅវត្តថ្មីក្នុងសង្កាត់សំបួរមាសក្រុងកំពង់ចាម នាព្រឹកថ្ងៃទី១៦កក្កដា ឆ្នាំ២០២៤ ដោយមានព្រះចៅអធិការនិមន្តមកពីវត្តចំនួន៤ក្នុងនោះរួមមាន÷១.វត្តបឹងកុក ២.វត្តជ្រោយថ្ម ៣.វត្តដីដុះ ៤.វត្តថ្មីដែលរៀបចំពិធីនេះ។

ព្រះចៅអធិការវត្តបឹងកុក មានថេរដីកាដោយលើកឡើងទាក់ទងទៅនឹងបុណ្យចូលព្រះវស្សា គឺមានការទាក់ទងទៅនឹងពុទ្ធបញ្ញត្តិផងនិងទំនៀមទម្លាប់របស់ខ្មែរយើងផង។ យោងតាមពុទ្ធបញ្ញត្តិដល់រដូវវស្សាគឺតែងតែមានភ្លៀងធ្លាក់ជោគជាំគឺព្រះសង្ឃទាំងអស់ ដែលចូលព្រះវស្សាគឺមិនត្រូវនិមន្តទៅរំខានដល់ពុទ្ធបរិស័ទដែលពួកគាត់ប្រកបរបរធ្វើស្រែចម្ការហើយកាលណាភិក្ខុនិមន្តទៅនឹងប៉ះពាល់ដល់ដំណាំដែលបានដាំដុះ។ ជាមួយនោះព្រះសង្ឃត្រូវប្រតិបត្តិនៅចរិយាធម៌ចំនួន៥ ហើយចង្ហាន់ក្រោមការឧបត្ថម្ភពីពុទ្ធបរិស័ទ ដោយបានធ្វើឡើងពីមួយជំនាន់ទៅមួយជំនាន់តាំងពីសម័យព្រះពុទ្ធព្រះអង្គមានព្រះជន្មរស់នៅឡើយ។ ទាក់ទងតាមទំនៀមទម្លាប់ខ្មែរយើងកាលណាព្រះសង្ឃចូលវស្សាគឺតែងតែផ្គត់ផ្គង់និងការនាំយកទៀនវស្សា មកប្រគេនព្រះសង្ឃដែលគង់នៅចាំទីវត្តអារាមរយៈពេល៣ខែ។ ជាមួយនោះគឺមានភ្លើងទៀនត្រូវអុចបូជាព្រះរតនត្រ័យឲ្យភ្លឺរហូតមិនឲ្យរលត់នោះឡើយ។

ព្រះចៅអធិការវត្តបឹងកុកមានថេរដីកាបញ្ជាក់ថា ព្រោះថារដូវវស្សាមេឃមិនអំណោយផលពុំមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់សម្បូរសប្បាយមេឃខ្មៅងងឹតតែងតែមានផ្គរភ្លៀងរន្ទះ ដូច្នេះមានតែប្រទីបនឹងឯងដែលសម្រាប់បូជាព្រះរតនត្រ័យ ដោយថ្វាយបង្គំព្រះសង្ឃ។ ហើយក៏មិនមានវិន័យតឹងនោះទេពេលចូលព្រះវស្សាព្រះសង្ឃអាចនិមន្តបិណ្ឌបាតបានដោយមិនបាច់ពឹងទាំងស្រុង ពីសំណាក់បងប្អូនពុទ្ធបរិស័ទ ក្នុងនោះមានករណីបងប្អូនមានកម្មវិធីបុណ្យផ្សេងៗនិមន្តព្រះសង្ឃទៅសម្ដែងធម៌ទេសនា និងបានចង្ហាន់មកឆាន់នៅឯវត្ត។ ទំនៀមទម្លាប់ពីបុរាណកាលត្រូវបានផ្សារភ្ជាប់ពីជំនាន់មួយទៅជំនាន់មួយរហូតមកដល់បច្ចុប្បន្នហើយតាមការសង្កេតដោយផ្ទាល់ពលរដ្ឋខ្មែរយើងភាគច្រើនគឺកាន់សាសនាព្រះពុទ្ធ៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី

×