Tuesday, May 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់បញ្ចេញកំហឹងវាយកម្ទេចម៉ូតូបុគ្គលិកក្រុមហ៊ុ​នប​ញ្ចាំនិងប្រាក់កម្ចី ព្រោះជនបង្កខឹងជនរងគ្រោះ ចងការប្រាក់ឱ្យប្រពន្ធរបស់ខ្លួន ខណ:ដែលខ្លួនជាប្តីមិនបានដឹងរឿង

ស្រុកមោងឫស្សី ៖ បុរសម្នាក់ខឹងបុគ្គលិកក្រុមហ៊ុ​ន​ញ្ចាំនិងប្រាក់កម្ចីពេកបញ្ចេញកំហឹងដាក់ម៉ូតូរបស់បុគ្គលិករូបនោះ បណ្តាលឱ្យខូចខាតដោយអន្លើ ពេលនេះកំពុងឃាត់ខ្លួ​នស្រាវជ្រាវ។

កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ វេ លាម៉ោង ១៧ និង២០នាទីនៅចំ​ណុ ចក្រុមទី៧ ភូមិដុបក្រសាំង​ ឃុំព្រៃតូ ច ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីធ្វើឱ្យខូចខាងដោយចេ តនាមានស្ថានទម្ងន់​ទោស មួយបានកើតឡើងបង្កដោយជន សង្ស័យឈ្មោះ សន​ សាយ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិដុបក្រសាំង ឃុំព្រៃតូច​ ស្រុកមោងឫ ស្សី ខេត្តបាត់ដំបង ប្រដាប់ដោយកាំបិតបុ័ងតោចំនួន០១ ដើម បានធ្វើ សកម្មភាពកាប់ម៉ូតូ០១គ្រឿង ម៉ាកហុងទ្រីម សេរីឆ្នា2018 ពណ៌ខ្មៅ ផ្លាកលេខបាត់ដំបង 1AC- 1875 របស់ជនរងគ្រោះ ឈ្មោះ ថោង​ ប៊ុនផៃ​ ភេទប្រុស អាយុ ២២ឆ្នាំ (បុគ្គលិក ក្រុមហ៊ុនបញ្ជាំ និងកម្ចីប្រាក់ អិល ឌី ផន សប) ស្នាក់នៅភូមិមោង​ ឃុំមោង​ ស្រុកមោងឫស្សី​ ខេត្តបាត់ដំបង​ បណ្តាលឱ្យខូចខាតដោយអន្លើ ខណ:បុគ្គលិករូបនេះមកទារបំណុលដល់លំនៅ ដ្ឋានរបស់គាត់។

ក្រោយកើតហេតុជនរងគ្រោះប្តឹងចូលមកសមត្ថកិច្ចហើយទទួលបាន ព័ត៌មាននេះ ដោយស្របតាម យោបល់ណែនាំរបស់លោកឧត្តម​សេនី យ៍ទោ​ សាត​ គឹម សាន​ ស្នងការនៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ និងលោកឧត្តមសេនីយ៍ត្រី​ លឹម​ ពុទ្ធីឡា​ ស្នង ការរងផែន​ការងារនគរបាល​ព្រហ្មទ័ណ្ឌ​ លោ​ក​ វរសេនីយ៍ឯក​ ស​គឹម​ឡុង​អធិការ​នគរបាលស្រុកមោងឫស្សីបានដឹកនាំកម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃតូច កោះហៅឈ្មោះ សន សា​យ ភេទប្រុស អាយុ៣៤ឆ្នាំមកធ្វើការ សាកសួរពេលសាកសួរបានឱ្យដឹងថាមូលហេតុដែលកើតករណី ហិង្សានេះគឺជនបង្កខឹងជនរងគ្រោះ ចងការប្រាក់ឱ្យប្រពន្ធរបស់ខ្លួន ខណ:ដែលខ្លួនជាប្តីមិនបានដឹងរឿងហើយបានទទួលស្គាល់កំហុសដែលខ្លួនបានប្រព្រឹត្តិ​ ហើយពេលនេះសមត្ថកិច្ចបានអនុវត្តបន្តតាមនីតិវិធី​ច្បាប់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×