Tuesday, May 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ស្វាគមន៍ក្រុមហ៊ុន BYD Asia Pacific Auto Sales Division ដែលមកសិក្សាឈ្វេងយល់អំពីសក្ដានុពល និងបរិយាកាសវិនិយោគនៅកម្ពុជា

ភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យលោក Liu Xueliang អគ្គនាយកក្រុមហ៊ុន BYD Asia Pacific Auto Sales Division និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រឹកថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០២៤ ។

ក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញការស្វាគមន៍ជូនទៅគណៈប្រតិភូរបស់ក្រុមហ៊ុន BYD Asia Pacific Auto Sales Division ដែលបានអញ្ជើញមកប្រទេសកម្ពុជាដើម្បីសិក្សាឈ្វេងយល់អំពីសក្ដានុពល និងបរិយាកាសវិនិយោគនៅកម្ពុជា ជាងនេះទៅទៀតកាលពីព្រឹកមិញនេះ ក្រុមហ៊ុនបានទទួលការអនុញ្ញាតដើម្បីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ពីសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីផងដែរ។
ជម្រាបជូនទៅក្រុមហ៊ុននាឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនផងដែរអំពីស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាលលើកិច្ចការងារវិនិយោគ នឹងជួយសម្របសម្រួលរាល់កិច្ចការងារនានាដែលក្រុមហ៊ុនមានសំណើសុំទៅកាន់បណ្ដាភាគីពាក់ព័ន្ធក្នុងវិស័យរដ្ឋ ដើម្បីបង្កើនបរិយាកាសវិនិយោគឱ្យកាន់តែមានភាពរលូនជោគជ័យ៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

×